• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបជាមួយអគ្គ​នាយិកាប្រតិបត្តិ FTSE Russell

នៅរសៀលថ្ងៃទី១៧ ខែកញ្ញា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញហ៊ឹង បានទទួលជួបលោកស្រី Fiona Bassett អគ្គ​នាយិការប្រតិបត្តិអង្គការ FTSE Russell និងគណៈប្រតិភូតំណាង​នៃ​បណ្តា​អង្គការវិនិយោគសកល ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។

នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញហ៊ឹង បានទទួលជួបលោកស្រី Fiona Bassett អគ្គនាយិការប្រតិបត្តិ FTSE Russell។ រូបថត៖ VNA

លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ FTSE Russell ក្នុងការតាមដាន វាយតម្លៃ ពិនិត្យ និងរួមដំណើរជាមួយទីផ្សារភាគហ៊ុនវៀតណាម​នាពេលកន្លងទៅ; ជំរុញការអភិវឌ្ឍទីផ្សារភាគហ៊ុនវៀតណាម​តាមទិសតម្លាភាព ប្រសិទ្ធភាព និងខិតជិត​ស្តង់ដារអន្តរជាតិ។ នៅថ្ងៃទី២១ ខែកញ្ញា ទីផ្សារភាគហ៊ុនវៀ​តណាមនឹងទទួលបានឋានៈជា "ទីផ្សារទើបលេចចេញបន្ទាប់បន្សំ" ជាផ្លូវការ ស្របតាមស្តង់ដារវាយតម្លៃរបស់ FTSE Russell។ ​លោកនាយករដ្ឋមន្ត្រីបានថ្លែងថា វៀតណាមនឹងផ្តោតលើការអនុវត្ត​ការងារចាំបាច់ដើម្បីរក្សាចំណាត់ថ្នាក់ដែលសម្រេចបាន។ លោកនាយករដ្ឋមន្ត្រីជឿជាក់ថា ដោយមានកិច្ចសហប្រតិបត្តិការពី FTSE Russell និងដៃគូសកល ទីផ្សារភាគហ៊ុនវៀតណាមនឹងអភិវឌ្ឍន៍បន្ថែមទៀត មិនត្រឹមតែរក្សាចំណាត់ថ្នាក់របស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងឈាមដល់កម្រិតតំបន់​ទៀត​ផង។

ទិដ្ឋភាពទូទៅនៃជំនួប​​។ រូបថត៖ VNA

រីឯខ្លួន​វិញ លោកស្រី Fiona Bassett បានបញ្ជាក់ថា ការដែល FTSE Russell ​បង្កើនថ្នាក់ទីផ្សារភាគហ៊ុនវៀតណាម បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត កិច្ចខិតខំប្រឹងប្រែងកំណែទម្រង់ និងលទ្ធផលដែលវៀតណាមសម្រេចបាន​ក្នុងរយៈពេលកន្លងមក ក៏ដូចជា​ទំ​នុកចិត្តរបស់វិនិយោគិនផងដែរ។ FTSE Russell សន្យាផ្តល់ការគាំទ្រយ៉ាងទូលំទូលាយ ដើម្បីឱ្យទីផ្សារមូលធនវៀតណាមបន្តអភិវឌ្ឍន៍កាន់តែខ្លាំងក្លា បម្រើគោលដៅយុទ្ធសាស្ត្រ និងធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅទៅក្នុងទីផ្សារអន្តរជាតិ៕​

តាម​ vovworld.vn/km-KH

អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម អញ្ជើញជាអធិបតីនៅកិច្ចប្រជុំគណៈកម្មាធិការដឹកនាំមជ្ឈឹមអំពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ខ្ជះខ្ជាយ និងអវិជ្ជមាន

អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម អញ្ជើញជាអធិបតីនៅកិច្ចប្រជុំគណៈកម្មាធិការដឹកនាំមជ្ឈឹមអំពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ខ្ជះខ្ជាយ និងអវិជ្ជមាន

នៅរសៀលថ្ងៃទី១៧ ខែកញ្ញា នៅទីស្នាក់ការមជ្ឈិមបក្ស (ទីក្រុងហាណូយ) គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំមជ្ឈិមអំពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ខ្ជះខ្ជាយនិងអវិជ្ជមាន (គណៈកម្មាធិការដឹកនាំ) បានបើកកិច្ចប្រជុំក្រោមអធិបតីភាពអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ប្រធានគណៈកម្មាធិការដឹកនាំ។

Top