• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមអាចបន្តនាំមុខគេក្នុងតំបន់ ទាក់ទងនឹង​កំណើនសេដ្ឋកិច្ចដំណាក់កាល ២០២៦-២០៣៥

របាយការណ៍មួយដែលចេញផ្សាយ​នៅថ្ងៃទី ១៦ ខែកញ្ញា ដោយអង្គការ Bain & Company (សហរដ្ឋអាមេរិក) ធនាគារ DBS និង Vriens & Partners (សិង្ហបុរី) បានព្យាករណ៍ថា ខឿន​សេដ្ឋកិច្ច​ធំជាងគេទាំង ៦ នៅអាស៊ីអាគ្នេយ៍ គឺប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម អាចសម្រេចបានអត្រាកំណើនជាមធ្យម ៤,៨% ក្នុងមួយឆ្នាំ ក្នុងដំណាក់កាល ២០២៦-២០៣៥។

ការផលិតសំបកកង់ម៉ូតូនៅ​រោងចក្ររបស់ក្រុមហ៊ុនដែលមាន​ទុនវិនិយោគ​១០០% ពីប្រទេស​​ថៃ នៅក្នុងតំបន់សេដ្ឋកិច្ចច្រកទ្វារព្រំដែនអន្តរជាតិឡាវបាវ ខេត្តក្វាងទ្រី។ រូបថត៖ Vu Sinh/VNA

យោងតាមរបាយការណ៍ អត្រាកំណើននេះអាចសម្រេចបាន​តាមរយៈការវិនិយោគពី​បរទេស និងការបង្កើតដើមទុនប្រកបដោយចីរភាព ឧស្សាហូបនីយកម្ម និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់ រួមជាមួយនឹងការបង្កើនផលិតភាពដោយផ្អែកលើបច្ចេកវិទ្យា។ ការប្រើប្រាស់ក្នុងស្រុកប្រកបដោយស្ថេរភាព និងកត្តាប្រជា​សា​ស្ត្រអំណោយផលនៅក្នុងសេដ្ឋកិច្ចធំៗមួយចំនួនក៏ត្រូវបានរំពឹងថា នឹងគាំទ្រដល់កា​រអភិវឌ្ឍនេះផងដែរ។

របាយការណ៍នេះបាន​បង្ហាញថា អត្រា​កំណើន​នៃបណ្តាខឿនសេដ្ឋកិច្ចនៅក្នុងតំបន់​មាន​គម្លាត​យ៉ាងច្បាស់លាស់។ នៅឆ្នាំ ២០២៤ និង ២០២៥ វៀតណាម ម៉ាឡេស៊ី និងសិង្ហបុរី សម្រេចបាន​កំណើន​លើសពីការរំពឹងទុក ដែលត្រូវបាន​គាំទ្រដោយកម្លាំងចលករជាច្រើន ដូចជាតម្រូវការសម្រាប់បន្ទះឈីបសឺមីកុងឌុចទ័រ ទាក់ទងនឹង បញ្ញាសិប្បនិម្មិត (AI) ការនាំចេញទំនិញ និងសន្ទុះវិនិយោគកើនឡើង។ របាយការណ៍នេះក៏បានបង្ហាញផងដែរថា វៀតណាមអាចបន្តនាំមុខគេក្នុងតំបន់ទាក់ទងនឹងកំណើនសេដ្ឋកិច្ច៕

តាម​ vovworld.vn/km-KH/

សញ្ញាសម្គាល់លេចធ្លោចំនួនបី ក្នុងព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះមហាក្សត្រ និងព្រះអគ្គមហេសីថៃ

សញ្ញាសម្គាល់លេចធ្លោចំនួនបី ក្នុងព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះមហាក្សត្រ និងព្រះអគ្គមហេសីថៃ

ព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកាន់ប្រទេសវៀតណាមរបស់ព្រះមហាក្សត្រថៃ Maha Vajiralongkorn Phra Vajiraklaochaoyuhua និងព្រះអគ្គមហេសី ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ តាមការអញ្ជើញរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម និងភរិយា មានអត្ថន័យប្រវត្តិសាស្ត្រ ដោយបើកជំពូកថ្មីមួយនៅក្នុងទំនាក់ទំនងទ្វេភាគី។

Top