ព័ត៌មាន នាំទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសហរដ្ឋអាមេរិកបន្តអភិវឌ្ឍន៍ប្រកបដោយជាក់ស្តែងនិងមានប្រសិទ្ធភាព 18/09/2026 អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម នឹងអញ្ជើញចូលរួមសប្តាហ៍ជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី ៨១ ចូលរួមសកម្មភាពទ្វេភាគីនៅសហរដ្ឋអាមេរិក និងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកាណាដា ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែកញ្ញា។ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពវៀតណាមប្រចាំសហរដ្ឋអាមេរិក លោក ង្វៀន កួក យ៊ុង (រូបថត៖ VNA)នៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសំឡេងវៀតណាម ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពរបស់វៀតណាមប្រចាំសហរដ្ឋអាមេរិក លោក ង្វៀន កួក យ៊ុងបានឲ្យដឹងថា៖ “ក្នុងក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយបានកំណត់នូវ សសរស្តម្ភនៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ចាប់ពីនយោបាយ ការទូត សន្តិសុខ និងការពារជាតិ រហូតដល់សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការអប់រំ និងបណ្តុះបណ្តាល ការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន...។ នាពេលខាងមុខ ទាំងនេះនឹងនៅតែជាវិស័យសំខាន់ៗ នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ប៉ុន្តែតាមគំនិតរបស់ខ្ញុំ នឹងមានការផ្តោតអារម្មណ៍កាន់តែខ្លាំងលើវិស័យដែលវៀតណាមបានកំណត់ថាជាអាទិភាពសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មី ជាវិស័យដែលសហរដ្ឋអាមេរិកមានសក្កានុពល និងត្រូវការកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពផងដែរ។ ទាំងនេះគឺជាបច្ចេកវិទ្យាទំនើប ថាមពលស្អាត និងខ្សែសង្វាក់ផ្គត់ផ្គង់ដែលមានលទ្ធភាពធន់ខ្ពស់។ ប្រទេសទាំងពីរអាចសហការគ្នាដើម្បីកសាងខ្សែសង្វាក់ផ្គត់ផ្គង់ដែលមានភាពចម្រុះ និងធន់ជាង តាមរយៈការបង្កើនពាណិជ្ជកម្មលើផលិតផលបច្ចេកវិទ្យាទំនើប ការតភ្ជាប់ភស្តុភារកម្ម និងលើកកម្ពស់ទំនាក់ទំនងកាន់តែស៊ីជម្រៅរវាងវិនិយោគិនអាមេរិក និងអាជីវកម្មវៀតណាម”។យោងតាមឯកអគ្គរដ្ឋទូត ង្វៀន ក្វុក យ៊ុង សហគមន៍ជនវៀតណាមនៅសហរដ្ឋអាមេរិកតែងតែឆ្ពោះទៅស្រុកកំណើត ដោយក្លាយជាស្ពានដ៏រស់រវើក និងស៊ីជម្រៅរវាងប្រទេសទាំងពីរ។ ដើម្បីលើកកម្ពស់តួនាទីរបស់សហគមន៍បន្ថែមទៀត ចាំបាច់ត្រូវបង្កើតលក្ខណៈងាយស្រួលសម្រាប់សហគមន៍ ជាពិសេសអ្នកបញ្ញវន្ត សហគ្រិន និងយុវជនជំនាន់ក្រោយ ដើម្បីទទួលបានព័ត៌មាន និងការយល់ដឹងច្បាស់លាស់អំពីតម្រូវការ និងសក្តានុពលអភិវឌ្ឍន៍របស់ប្រទេសជាតិ តាមនោះ ចូលរួមដោយផ្ទាល់នៅក្នុងកម្មវិធីអភិវឌ្ឍន៍ គម្រោង និងផែនការជាក់ស្តែងក្នុងប្រទេស៕ តាម vovworld.vn/km-KH Tags:វៀតណាមវិនិយោគិនអាមេរិក ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពរបស់វៀតណាមប្រចាំសហរដ្ឋអាមេរិក លោក ង្វៀន កួក

អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម នឹងអញ្ជើញចូលរួមសប្តាហ៍ជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី ៨១ ចូលរួមសកម្មភាពទ្វេភាគីនៅសហរដ្ឋអាមេរិក និងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកាណាដា ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែកញ្ញា។ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពវៀតណាមប្រចាំសហរដ្ឋអាមេរិក លោក ង្វៀន កួក យ៊ុង (រូបថត៖ VNA)នៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសំឡេងវៀតណាម ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពរបស់វៀតណាមប្រចាំសហរដ្ឋអាមេរិក លោក ង្វៀន កួក យ៊ុងបានឲ្យដឹងថា៖ “ក្នុងក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយបានកំណត់នូវ សសរស្តម្ភនៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ចាប់ពីនយោបាយ ការទូត សន្តិសុខ និងការពារជាតិ រហូតដល់សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការអប់រំ និងបណ្តុះបណ្តាល ការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន...។ នាពេលខាងមុខ ទាំងនេះនឹងនៅតែជាវិស័យសំខាន់ៗ នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ប៉ុន្តែតាមគំនិតរបស់ខ្ញុំ នឹងមានការផ្តោតអារម្មណ៍កាន់តែខ្លាំងលើវិស័យដែលវៀតណាមបានកំណត់ថាជាអាទិភាពសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មី ជាវិស័យដែលសហរដ្ឋអាមេរិកមានសក្កានុពល និងត្រូវការកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពផងដែរ។ ទាំងនេះគឺជាបច្ចេកវិទ្យាទំនើប ថាមពលស្អាត និងខ្សែសង្វាក់ផ្គត់ផ្គង់ដែលមានលទ្ធភាពធន់ខ្ពស់។ ប្រទេសទាំងពីរអាចសហការគ្នាដើម្បីកសាងខ្សែសង្វាក់ផ្គត់ផ្គង់ដែលមានភាពចម្រុះ និងធន់ជាង តាមរយៈការបង្កើនពាណិជ្ជកម្មលើផលិតផលបច្ចេកវិទ្យាទំនើប ការតភ្ជាប់ភស្តុភារកម្ម និងលើកកម្ពស់ទំនាក់ទំនងកាន់តែស៊ីជម្រៅរវាងវិនិយោគិនអាមេរិក និងអាជីវកម្មវៀតណាម”។យោងតាមឯកអគ្គរដ្ឋទូត ង្វៀន ក្វុក យ៊ុង សហគមន៍ជនវៀតណាមនៅសហរដ្ឋអាមេរិកតែងតែឆ្ពោះទៅស្រុកកំណើត ដោយក្លាយជាស្ពានដ៏រស់រវើក និងស៊ីជម្រៅរវាងប្រទេសទាំងពីរ។ ដើម្បីលើកកម្ពស់តួនាទីរបស់សហគមន៍បន្ថែមទៀត ចាំបាច់ត្រូវបង្កើតលក្ខណៈងាយស្រួលសម្រាប់សហគមន៍ ជាពិសេសអ្នកបញ្ញវន្ត សហគ្រិន និងយុវជនជំនាន់ក្រោយ ដើម្បីទទួលបានព័ត៌មាន និងការយល់ដឹងច្បាស់លាស់អំពីតម្រូវការ និងសក្តានុពលអភិវឌ្ឍន៍របស់ប្រទេសជាតិ តាមនោះ ចូលរួមដោយផ្ទាល់នៅក្នុងកម្មវិធីអភិវឌ្ឍន៍ គម្រោង និងផែនការជាក់ស្តែងក្នុងប្រទេស៕
អត្ថបទផ្សេងទៀត អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីប្រកាសបង្កើតទីក្រុងបាក់និញ19/09/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅក្នុងពិធីប្រកាសបង្កើតទីក្រុងបាក់និញ ផ្សព្វផ្សាយសារអំពីប្រទេសវៀតណាមកំពុងឈានចូលយុគសម័យនៃការអភិវឌ្ឍន៍ថ្មី19/09/2026ព័ត៌មានទីក្រុងហូជីមិញស្ថិតក្នុង Top គោលដៅទិញទំនិញកំពូលៗរបស់ពិភពលោកតាមរយៈបទពិសោធន៍របស់ភ្ញៀវទេសចរ19/09/2026ព័ត៌មានវាយគង់អំណរសាទរភាគហ៊ុនវៀតណាមចូលទៅក្នុងទីផ្សារទើបលេចចេញបន្ទាប់បន្សំ19/09/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម ប្រគល់សេចក្តីសម្រេច តែងតាំងឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបរទេស19/09/2026ព័ត៌មានពង្រឹងទំនុកចិត្តនិងរួមដៃគ្នាឆ្ពោះទៅសណ្តាប់ធ្នាប់អន្តរជាតិដ៏យុត្តិធម៌និងមនុស្សសាស្ត្រជាង18/09/2026ព័ត៌មានមហោស្រពតន្ត្រី Jazz អន្តរជាតិហាណូយ ឆ្នាំ២០២៦៖ ចូលរួមចំណែកក្នុងការជំរុញការជួបប្រាស្រ័យអន្តរជាតិ18/09/2026ព័ត៌មាន អត្ថបទផ្សេងទៀត