• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វាយគង់អំណរសាទរភាគហ៊ុនវៀតណាមចូលទៅក្នុងទីផ្សារទើបលេចចេញបន្ទាប់បន្សំ

នាយប់ថ្ងៃទី១៨ ខែកញ្ញា នៅទីក្រុងហាណូយ ក្នុងក្របខ័ណ្ឌនៃសន្និសីទ "វៀតណាមចូលរួមជាផ្លូវការនៅក្នុងសន្ទស្សន៍សកល - FTSE Russell Global Equity Index Series” (FTSE GEIS) រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក ង៉ូ វ៉ាន់ ទួន បានធ្វើពិធីវាយគង់ គូសសញ្ញាសម្គាល់សម្រាប់ភាគហ៊ុនវៀតណាមក្នុងការផ្លាស់ប្តូរពីទីផ្សារព្រំដែនទៅជាទីផ្សារទើបលេចចេញបន្ទាប់បន្សំ ស្របតាមចំណាត់ថ្នាក់របស់ FTSE Russell។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក ង៉ូ វ៉ាន់ទួន បានវាយគង់អំណរសាទរភាគហ៊ុនវៀតណាមចូលទៅក្នុងទីផ្សារទើបលេចចេញបន្ទាប់បន្សំ របស់​ FTSE GEIS។ រូបថត៖ VTCnews

ការដែលវៀតណាមពីទីផ្សារព្រំដែនទៅជាទីផ្សារទើបលេចចេញបន្ទាប់បន្សំជាផ្លូវការ ស្របតាមចំណាត់ថ្នាក់របស់ FTSE Russell នឹងចូលជាធរមានចាប់ពីថ្ងៃចន្ទ (ថ្ងៃទី២១ ខែកញ្ញា)។ អញ្ជើញថ្លែងនៅក្នុងសន្និសីទ លោក ង៉ូ វ៉ាន់ ទួន រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបានសង្កត់ធ្ងន់ថា៖

“ការលើកចំណាត់ថ្នាក់នេះ មិនមែនជាគោលដៅចុងក្រោយទេ ប៉ុន្តែជាការបោះ​ជំហានថ្មីមួយ​។ ក្នុងពេលជាមួយគ្នានេះ ដាក់ចេញតម្រូវការខ្ពស់ជាងលើទីផ្សារ និងលើភ្នាក់ងារនិយតកម្ម នៅក្នុងបរិបទដែលទីផ្សារហិរញ្ញវត្ថុសកល និងតំបន់មានការផ្លាស់ប្តូរជាបន្តបន្ទាប់។ វៀតណាមត្រូវមានភាពសកម្មជាបន្ត អាចបត់បែនបាន និងត្រៀមខ្លួនរួចជាស្រេច ដើម្បីកែលម្អយន្តការ គោលនយោបាយ និងស្ថាប័នសម្រាប់ការគ្រប់គ្រង និងត្រួតពិនិត្យទីផ្សារ”។

នៅក្នុងព្រឹត្តិការណ៍នេះ លោកស្រី Fiona Bassett នាយិកាគ្រប់គ្រងនៃ FTSE Russell បានវាយតម្លៃថា ការដែលវៀតណាមបានលើកចំណាត់ថ្នាក់គឺជាព្រឹត្តិការណ៍សំខាន់មួយក្នុងការអភិវឌ្ឍ និងការធ្វើសមាហរណកម្មទីផ្សារមូលធន។ ការដែលវៀតណាមត្រូវបានដាក់បញ្ចូលទៅក្នុងសន្ទស្សន៍ស្តង់ដារសកលរបស់ FTSE Russell គឺជាការទទួលស្គាល់វឌ្ឍនភាពនៃទីផ្សារវៀតណាម និងការធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅជាមួយទីផ្សារមូលធនអន្តរជាតិ។ ក្នុងពេលជាមួយគ្នានេះ ប្រការនេះជួយវៀតណាមបង្កើនវត្តមានរបស់ខ្លួននៅចំពោះមុខសហគមន៍វិនិយោគសកល និងអាចលើកកម្ពស់ការចូលរួមនៃលំហូរមូលធនអន្តរជាតិតាមពេលវេលា។

លោកស្រី Fiona Bassett នាយិកាគ្រប់គ្រងនៃ FTSE Russell។ រូបថត៖ VNA

បច្ចុប្បន្ននេះ មានទ្រព្យសកម្មជាង ២២ ពាន់ពាន់លានដុល្លារនៅទូទាំងពិភពលោក ប្រើប្រាស់សន្ទស្សន៍ FTSE Russell ជាស្តង់ដារ៕

តាម​ vovworld.vn/km-KH

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីប្រកាសបង្កើតទីក្រុងបាក់និញ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីប្រកាសបង្កើតទីក្រុងបាក់និញ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅក្នុង​ពិធីប្រកាសបង្កើតទីក្រុងបាក់និញ

Top