• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្ពុជាបន្តរកឃើញករណីឆ្លង Covid-19 ក្នុងសហគមន៍

នាព្រឹកថ្ងៃទី២២ កុម្ភៈ ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសពីការរកឃើញ ករណីឆ្លង Covid-19 ចំនួន៣៥ករណីថ្មី រួមមានករណីឆ្លងក្នុងសហគមន៍ចំនួន៣១ ករណីនិងករណីនាំចូលចំនួន៤ករណី។

កម្ពុជាបានរកឃើញករណីឆ្លង Covid-19 ក្នុងសហគមន៍ជាបន្តបន្ទាប់ក្នុងរយៈពេល៣ថ្ងៃកន្លងមក។
(រូបថត៖ VOV Phnom Penh)


ក្រោយពីផ្ទុះការឆ្លង Covid-19 ក្នុងសហគមន៍កាលពីថ្ងៃទី២០ កុម្ភៈ មក កម្ពុជា បានឆ្លងកាត់រយៈពេល៣ថ្ងៃជាប់ៗគ្នាហើយ ដែលបន្តរកឃើញករណីឆ្លងថ្មីរាប់សិប ករណីក្នុងមួយថ្ងៃ។ ចំនួនអ្នកជម្ងឺក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ” នេះបាន ឡើងដល់ ៧៨ នាក់។
ក្រសួងសុខាភិបាលកម្ពុជាបានកំណត់ទីតាំងចំនួន២៣ដែល ជាប់ពាក់ព័ន្ធដល់ព្រឹត្តិការណ៍ផ្ទុះរាលដាលក្នុងសហគមន៍លើកនេះ ព្រមទាំងអំពាវនាវឲ្យអ្នកដែលជាប់ពាក់ព័ន្ធទាំងអស់ ស្ម័គ្រចិត្តទៅធ្វើតេស្ត Covid-19 ឲ្យបានឆាប់រហ័ស។ នាបច្ចុប្បន្ន តំបន់មួយចំនួននៅរាជធានីភ្នំពេញបន្តត្រូវបានបិទជាបណ្ដោះអាសន្ន។ កម្ពុជាក៏បានសម្រេចចិត្តផ្អាកដំណើរការនៃសាលារៀនមួយចំនួន ហើយបន្តបិទ ហាងបារ ឌីស្កូ និងហាងបៀរ ដោយគ្មានកាលកំណត់ផងដែរ។

រហូតមកទល់ពេលនេះ កម្ពុជាបានកត់ត្រាអ្នកជម្ងឺឆ្លង Covid-19 ចំនួន៥៦៨ ករណី ដែលក្នុងនោះអ្នកជម្ងឺបានជាសះស្បើយមាន ៤៧៥ នាក់ និងគ្មានករណីស្លាប់ ណាមួយឡើយ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

មហាសន្និបាតអង្គការសហប្រជាជាតិ បន្ត​សម័យប្រជុំ​បន្ទាន់​ពិសេស​ស្តីពីស្ថាន​ភាព​ប៉ាឡេស្ទីន

មហាសន្និបាតអង្គការសហប្រជាជាតិ បន្ត​សម័យប្រជុំ​បន្ទាន់​ពិសេស​ស្តីពីស្ថាន​ភាព​ប៉ាឡេស្ទីន

នាថ្ងៃទី១៨ ខែមេសា ដោយទទួលបានសំឡេងគាំទ្រចំនួន១២សំឡេង សម្លេងអនុប្បវាទចំនួន២សំឡេង និងសម្លេងប្រឆាំងចំនួន១សម្លេង (ពីអាមេរិក) ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមិនអាចអនុម័តលើពង្រាងសេចក្តីសម្រេច។

Top