• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្ពុជានឹងចងចាំជានិច្ចពលីកម្មដ៏ធំធេងរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម

លោក ញ៉ែម វ៉ាលីក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបក្ស រដ្ឋ និងប្រជាជនវៀតណាម ដែលបានជួយរំដោះប្រទេសកម្ពុជា ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នាំមកនូវជ័យជំនះជាប្រវត្តិសាស្ត្រ ៧ មករា ឆ្នាំ ១៩៧៩។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Nguyen Huy Tang

“កងទ័ពស្ម័គ្រចិត្តវៀតណាម សុខចិត្តពលីជីវិត ដើម្បីជួយសង្គ្រោះប្រជាជនកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ នេះជាពលីកម្មដ៏ធំធេង ដែលគ្មានអ្វីអាចប្រៀបផ្ទឹមបានឡើយ” លោកញ៉ែម វ៉ាលី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍមាតុភូមិកម្ពុជាបានអះអាងដូច្នេះក្នុងពិធីសម្ពោធវិមានមិត្តភាពវៀតណាម-កម្ពុជា ដែលប្រព្រឹត្តទៅនាថ្ងៃទី ៣ មីនា នៅខេត្តកំពង់ស្ពឺ កម្ពុជា។ លោក ញ៉ែម វ៉ាលីក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបក្ស រដ្ឋ និងប្រជាជនវៀតណាម ដែលបានជួយរំដោះប្រទេសកម្ពុជា ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នាំមកនូវជ័យជំនះជាប្រវត្តិសាស្ត្រ ៧ មករា ឆ្នាំ ១៩៧៩។ លោកបានអះអាងថា វិមានមិត្តភាព វៀតណាម-កម្ពុជា គឺជាសំណង់និមិត្តរូប ដើម្បីកត់ត្រាគុណបំណាច់ចំពោះវីរយុទ្ធជនពលីរបស់ប្រជាជាតិទាំងពីរ ដែលបានពលីជីវិត ដើម្បីបុព្វហេតុរំដោះប្រជាជនកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍។

រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Nguyen Huy Tang សង្ឃឹមថា វិមានមិត្តភាពវៀតណាម-កម្ពុជា នៅខេត្តកំពង់ស្ពឺ គឺជាកន្លែងសម្រាប់យុវជននៃប្រទេសទាំងពីរស្វែងយល់អំពីទំនាក់ទំនងមិត្តភាពពិសេសរវាងប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរ។

វិមានមិត្តភាពវៀតណាម-កម្ពុជា នៅខេត្តកំពង់ស្ពឺ គឺជាវិមានមិត្តភាពទី ១៧ ក្នុងចំណោមវិមានមិត្តភាពសរុបចំនួន ២៥ ដែលត្រូវបានជួសជុលកែលម្អឡើងវិញ និងសាងសង់ថ្មីនៅកម្ពុជាផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមគាំទ្រតួនាទីស្នូលរបស់អង្គការសហប្រជាជាតិក្នុងការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ

វៀតណាមគាំទ្រតួនាទីស្នូលរបស់អង្គការសហប្រជាជាតិក្នុងការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ

វៀតណាមគាំទ្រអង្គការសហប្រជាជាតិ ដែលដើរតួនាទីស្នូលក្នុងការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ជំរុញការអភិវឌ្ឍប្រកបដោយចីរភាព ឈរលើការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិ ព្រមទាំងគាំទ្រយ៉ាងខ្លាំងក្លា ចំពោះរាល់កិច្ចខិតខំប្រឹងប្រែងក្នុងការកែទម្រង់ប្រព័ន្ធអង្គការសហប្រជាជាតិប្រកបដោយប្រសិទ្ធភាព និងរលូន។

Top