• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កញ្ចប់វ៉ាក់សាំងបង្ការកូវីដ-១៩ចំនួនជាង៩សែនដូសមកដល់ព្រលានយន្តហោះ Tan Son Nhat

នាព្រឹកថ្ងៃទី១៥ ខែកក្កដា ជើងហោះហើរដឹកវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ចំនួន៩២១.៤០០ដូស ដែលវៀតណាមនាំចូល បានចុះចតនៅព្រលាន យន្តហោះអន្តរជាតិ Tan Son Nhat។

នេះជាការប្រគល់វ៉ាក់សាំងលើកទី ៤ ក្នុងបរិមាណធំបំផុតតាំងពីមុនមកតាមកិច្ចសន្យាបញ្ជាទិញវ៉ាក់សាំងចំនួន៣០លានដូសរវាង AstraZeneca វៀតណាមនិងក្រុម ហ៊ុនភាគហ៊ុនវ៉ាក់សាំងវៀតណាម (VNVC) ក្រោមការជួយឧបត្ថម្ភរបស់ក្រសួងសុខាភិបាល។ VNVC នឹងបន្តប្រគល់វ៉ាក់សាំងទាំង៩២១.៤០០ដូសនេះជូនក្រសួងសុខា ភិបាល តាមគោលការណ៍មិនរកកម្រៃ ក្នុងពេលឆាប់បំផុត ហើយធានាគុណភាព ដើម្បី ចាប់ផ្ដើមចាក់ជូនប្រជាជន ឲ្យបានទាន់ពេលវេលា ជាពិសេសនៅតំបន់ដែលមានជម្ងឺ រាតត្បាត។

ជាសរុប វ៉ាក់សាំងចំនួនជិត៦,៤លានដូសរបស់ AstraZeneca ត្រូវបានដឹកជញ្ជូន មកវៀតណាម តាម រយៈកិច្ចសន្យាបញ្ជាទិញជាមុនរបស់ក្រុមហ៊ុន VNVC ក្រោមការ ជួយឧបត្ថម្ភរបស់ក្រសួងសុខាភិបាល យន្តការ COVAX និងជំនួយឧបត្ថម្ភទ្វេភាគីរវាងរដ្ឋាភិបាលនានា៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ធ្វើ​ឲ្យ​ស៊ីជម្រៅ​ថែម​ទៀត​ទំនាក់​ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងម៉ាឡេស៊ី ​

ធ្វើ​ឲ្យ​ស៊ីជម្រៅ​ថែម​ទៀត​ទំនាក់​ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងម៉ាឡេស៊ី ​

នាថ្ងៃទី ៦ កក្កដា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល BRICS បើកទូលាយ នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim។

Top