• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កងវិស្វកម្មលេខ ១ ចេញដំណើរទៅកាន់ស្ថានបេសកកម្មនៅ Abyei (ស៊ូដង់ខាងត្បូង)

បន្ទាប់មក សមាជិកនឹងធ្វើដំណើរតាមជើងហោះហើរតូចៗ ពីអ៊ូហ្គង់ដា ទៅកាន់មូលដ្ឋាន របស់អង្គការសហប្រជាជាតិដែលមានចម្ងាយ ២០០ គីឡូម៉ែត្រពី Abyei។
  ក្រុមវិស្វកម្មធ្វើដំណើរទៅកាន់បេសកកម្ម UNISFA (រូបថត៖ qdnd.vn)  

នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ នៅទីក្រុងហាណូយ នាយកដ្ឋានរក្សាសន្តិភាពវៀតណាម (ក្រសួងការពារប្រទេស) បានប្រារព្ធពិធីជូនដំណើរសមាជិកដែលនៅសល់ចំនួន ១៥៦ នាក់ ក្នុងចំណោមសមាជិកសរុបចំនួន ១៨៤ នៃក្រុមវិស្វកម្មលេខ១ របស់វៀតណាមចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដែលចេញដំណើរទៅកាន់ស្ថានបេសកកម្មសន្តិសុខបណ្តោះអាសន្ននៃអង្គការសហប្រជាជាតិនៅ Abyei (UNISFA)។

ក្នុងដំណាក់កាលទីពីរនេះ កម្លាំងដែលនៅសេសសល់នៃក្រុមវិស្វកម្មលេខ១ បានធ្វើដំណើរពីអាកាសយានដ្ឋាន Noi Bai ទៅកាន់ប្រទេសអ៊ូហ្គង់ដា  (Uganda) - នេះគឺជាស្ថានីយ៍មូលដ្ឋានភស្តុភាររបស់អង្គការសហប្រជាជាតិ និងជាចំណុចអន្តរការីដើម្បីបំពេញបែបបទសម្រាប់បេសកកម្មនៅ Abyei។ បន្ទាប់មក សមាជិកនឹងធ្វើដំណើរតាមជើងហោះហើរតូចៗពីអ៊ូហ្គង់ដា ទៅកាន់មូលដ្ឋាន របស់អង្គការសហប្រជាជាតិដែលមានចម្ងាយ ២០០ គីឡូម៉ែត្រពី Abyei។

សូមគូសបញ្ជាក់ថា ក្រុមវិស្វកម្មលេខ១ ត្រូវបានបង្ហាញមុខនៅថ្ងៃទី ១៧ វិច្ឆិកា ឆ្នាំ ២០២១។ នេះជាលើកទីមួយហើយដែលវៀតណាមមានក្រុមវិស្វកម្មចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ហើយក៏ជាការបង្កើតអង្គភាពធំជាងគេមិនធ្លាប់មានរបស់វៀតណាមចូលរួមសកម្មភាពរក្សាសន្តិភាព (ពោលគឺមាន១៨៤នាក់)។ សមាជិកនៃក្រុមនេះមកពីស្ថាប័ន និងអង្គភាពជាច្រើននៅក្នុងជួរកងទ័ពដែលក្នុងនោះស្នូលគឺកងទ័ពវិស្វកម្ម កងកម្លាំងពិសេស នាយកដ្ឋានរក្សាសន្តិភាពវៀតណាម កងកម្លាំងប្រដាប់អាវុធព័ត៌មាននិងទំនាក់ទំនង និងកម្លាំងពេទ្យយោធាក្នុងជួរកងទ័ពទាំងមូល៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

លោកអគ្គលេខាបក្ស តូ ឡឹម បញ្ចប់ដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំបើកនៃក្រុមប្រឹក្សាសន្តិភាពអំពីតំបន់ហ្គាហ្សានៅសហរដ្ឋអាមេរិក

លោកអគ្គលេខាបក្ស តូ ឡឹម បញ្ចប់ដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំបើកនៃក្រុមប្រឹក្សាសន្តិភាពអំពីតំបន់ហ្គាហ្សានៅសហរដ្ឋអាមេរិក

នាថ្ងៃទី ២០ ខែកុម្ភៈ (ម៉ោងក្នុងតំបន់) លោកអគ្គលេខាបក្ស តូ ឡឹម បានអញ្ជើញចាកចេញពីអាកាសយានដ្ឋានយោធា Andrews បញ្ចប់ដោយជោគជ័យដំណើរទស្សកិច្ច ចូលរួមកិច្ចប្រជុំបើកនៃក្រុមប្រឹក្សាសន្តិភាពអំពីតំបន់ហ្គាហ្សា នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី (សហរដ្ឋអាមេរិក) ចាប់ពីថ្ងៃទី ១៨-២០ខែកុម្ភៈ តាមការអញ្ជើញរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រធានក្រុមប្រឹក្សាសន្តិភាពអំពីតំបន់ហ្គាហ្សា។

Top