• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

World Cup នារីឆ្នាំ ២០២៣៖ FIFA វាយតម្លៃខ្ពស់ចំពោះក្រុមនារីវៀតណាម

គេហទំព័ររបស់សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ទើបបានចេញផ្សាយអត្ថបទឧទ្ទេសនាមអំពីគ្រូបង្វឹកនៃក្រុមបាល់ទាត់នារីវៀតណាម លោក Mai Duc Trung មុនពេលប្រកួត World Cup នារីឆ្នាំ ២០២៣។
 ក្រុមជម្រើនារីវៀតណាមត្រៀមខ្លួនដើម្បីយកឈ្នះលើទីលានថ្មី។ រូបថត៖ VNA 

ដោយមានចំណងជើងថា “ក្រុមជម្រើនារីវៀតណាមត្រៀមខ្លួនដើម្បីយកឈ្នះលើទីលានថ្មី” FIFA បានវាយតម្លៃខ្ពស់ចំពោះទេពកោសល្យក្នុងការដឹកនាំក្រុមបាល់ទាត់របស់គ្រូបង្វឹក Mai Duc Chung ក៏ដូចជាសមិទ្ធិផលរបស់លោកនាពេលកន្លងទៅ។ អត្ថបទនេះបានបញ្ជាក់ថា“ គ្រូបង្វឹក Mai Duc Chung ទទួលបានជោគជ័យគួរឱ្យកត់សម្គាល់ជាមួយក្រុមបាល់ទាត់នារីជម្រើសជាតិ ដែលនិយាយដល់សមិទ្ធិផលដណ្តើមមេដាយមាសចំនួន ៥ គ្រឿងនៅព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (SEA Games) ។ សមិទ្ធិផលដ៏ធំបំផុតរបស់លោកគឺជួយក្រុមនារីវៀតណាមដណ្ដើមបានសិទ្ធិចូលរួម World Cup ២០២៣ នៅអូស្ត្រាលី និងនូវែលហ្សេឡង់ ដោយមានគុណភាព បច្ចេកទេសគួរឱ្យចាប់អារម្មណ៍ និងស្មារតីសមូហភាពយ៉ាងខ្លាំងក្លា។

ទាក់ទងនឹងកីឡាការិនីវៀតណាម អត្ថបទរបស់ FIFA បានវាយតម្លៃខ្ពស់ចំពោះទេពកោសល្យរបស់ Thanh Nha ដោយហៅនាងថាជា "កីឡាការិនីគួរឱ្យតាមដានរបស់ក្រុមបាល់ទាត់នារីវៀតណាម" ។ ខ្សែប្រយុទ្ធ Huynh Nhu ក៏ត្រូវបាន FIFA យកចិត្តទុកដាក់ផងដែរ។ អត្ថបទនេះបានសង្កត់ធ្ងន់ថា៖ “Huynh Nhu បានក្លាយទៅជាកីឡាការិនីបាល់ទាត់វៀតណាមដំបូងគេដែលបានចូលរួមក្នុងក្លឹបអាជីពនៅអឺរ៉ុប នៅពេលដែលនាងបានចុះកិច្ចសន្យាជាមួយក្រុមបាល់ទាត់ព័រទុយហ្គាល់ Lank Vilaverdense កាលពីខែសីហា ឆ្នាំ ២០២២។ ក្រោយរយៈពេលសម្របខ្លួននៅក្រុមបាល់ទាត់ថ្មី កីឡាការិនីអាយុ ៣១ ឆ្នាំរូបនេះបានក្លាយជាកត្តាសំខាន់មួយរបស់ Lank Vilaverdense ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមអបអរសាទរក្នុងឱកាសខួបលើកទី ៧១ ទិវាបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា

ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមអបអរសាទរក្នុងឱកាសខួបលើកទី ៧១ ទិវាបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា

ក្នុងសារទូរលេខ និងលិខិតអបអរសាទរ គណៈកម្មាធិការមជ្ឈិមបក្ស និងថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមបានអបអរសាទរចំពោះសមិទ្ធិផលដ៏ធំធេង និងសំខាន់លើវិស័យនានាដែលព្រះរាជាណាចក្រកម្ពុជា និងប្រជាជនកម្ពុជាសម្រេចបាននាពេលកន្លងមក ជាពិសេសក្រោមការគ្រងរាជសម្បត្តិប្រកបដោយសុភវិនិច្ឆ័យរបស់ព្រះមហាក្សត្រនរោត្តមសីហមុនី។

Top