• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

WHO ផ្តល់បរិក្ខារពេទ្យ​ជាបន្ទាន់​ទៅ​កាន់​តំបន់ដែលរងផលប៉ះពាល់ប​ន្ទាប់ពីការបាក់ទំនប់ Kakhovka

នៅក្នុងសេចក្តីប្រកាសមួយកាលពីថ្ងៃទី ៨ ខែមិថុនា អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា កំពុងផ្តល់ឧបករណ៍វេជ្ជសាស្ត្រចាំបាច់យ៉ាងឆាប់រហ័សដល់តំបន់លិចទឹកក្នុងខេត្ត Kherson (ភាគខាងត្បូងអ៊ុយក្រែន) បន្ទាប់ពីការបាក់ទំនប់ Kakhovka និងត្រៀមខ្លួនជាស្រេចដើម្បីឆ្លើយតបទៅនឹង ហានិភ័យសុខភាពជាច្រើន រួមមានការលង់ទឹក ជំងឺដែលទាក់ទងនឹងទឹកដូចជាជំងឺអាសន្នរោគ និងរបួសផ្លូវចិត្ត។

ប្រជាជនជម្លៀសចេញពីតំបន់ជន់លិចក្នុងទីក្រុង Kherson បន្ទាប់ពីការបាក់ទំនប់វារីអគ្គិសនី Kakhovka កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣។ រូបថត៖ AFP/VNA

នាយកផ្នែកសង្គ្រោះបន្ទាន់របស់ WHO លោក Mike Ryan បានឲ្យដឹងថា WHO បានផ្តល់ជំនួយដល់តំបន់នានាក្នុងទីក្រុង Kherson ដែលគ្រប់គ្រងដោយរុស្ស៊ី ប៉ុន្តែវត្តមានរបស់អង្គការនេះនៅក្នុងតំបន់ដែលអ៊ុយក្រែនគ្រប់គ្រងនៅតែស្ថិតក្នុង "ដំណាក់កាលដំបូង" ។

នៅថ្ងៃដដែលនោះ អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បានសង្កត់ធ្ងន់ថា កុំមើលស្រាលលើផលប៉ះពាល់នៃប្រព័ន្ធផ្គត់ផ្គង់ទឹកក្នុងតំបន់ និងសេវាសុខភាពសាធារណៈ។ WHO បានបង្កើនការឧបត្ថម្ភដល់អាជ្ញាធរនិងបុគ្គលិកសុខាភិបាល ជាមួយនឹងវិធានការបង្ការជំងឺទាក់ទងនឹងទឹក និងកែលម្អការត្រួតពិនិត្យជំងឺ។

នៅក្នុងការវិវឌ្ឍន៍មួយផ្សេងទៀត ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានទៅទស្សនាតំបន់លិចទឹក ដើម្បីពិភាក្សាអំពីប្រតិបត្តិការសង្គ្រោះបន្ទាន់។ លោក Zelensky បានសង្កត់ធ្ងន់លើភាពចាំបាច់ត្រូវគណនាការខូចខាត និងផ្តល់ជំនួយដល់ជនរងផលប៉ះពាល់ ហើយដាក់ចេញកម្មវិធីសំណងសម្រាប់ការខូចខាត និងរៀបចំសហគ្រាសក្នុងខេត្ត Kherson ឡើងវិញ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៦នៃគណៈកម្មាធិការដឹកនាំ បូកសរុបសេចក្តីសម្រេចចិត្តលេខ ១៨

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៦នៃគណៈកម្មាធិការដឹកនាំ បូកសរុបសេចក្តីសម្រេចចិត្តលេខ ១៨

នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (នៃទីក្រុងហាណូយ) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ ប្រធានគណៈកម្មាធិការដឹកនាំរដ្ឋាភិបាលអំពីការ “បូកសរុបការអនុវត្តសេចក្តីសម្រេចចិត្តលេខ ១៨ នៃគណៈកម្មាធិការមជ្ឈិម នីតិកាលទី ១២ ស្តីពីការបន្តការផ្លាស់ប្តូរថ្មី និងរៀបចំឡើងវិញប្រព័ន្ធនយោបាយឲ្យមានភាពរលូន និងដំណើរការប្រកបដោយប្រសិទ្ធភាព” អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៦ នៃគណៈកម្មាធិការដឹកនាំ។

Top