• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

WEF ២០២៤ – ឱកាសសម្រាប់វៀតណាមចែករំលែកទស្សនៈវិស័យរបស់ខ្លួនជាមួយពិភពលោក

ក្នុងអំឡុងពេលពីថ្ងៃទី ១៦-១៨ មករា នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមនឹងអញ្ជើញចូលរួមសន្និសីទប្រចាំឆ្នាំលើកទី ៥៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF ៥៤) នៅទីក្រុង Davos (ប្រទេសស្វីស) តបតាមការអញ្ជើញរបស់ស្ថាបនិក និងជាប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) លោក Klaus Schwab។
 
ឯកអគ្គរដ្ឋទូតលោកស្រី  Le Thi Tuyet Mai (រូបថត៖ TTXVN)

ទាក់ទិននឹងព្រឹត្តិការណ៍នេះ លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai ប្រធានគណៈប្រតិភូវៀតណាមប្រចាំនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានឲ្យដឹងថា នៅ WEF ៥៤នាយករដ្ឋមន្ត្រី លោក Pham Minh Chinh នឹងអញ្ជើញចូលរួមហើយមានបទសន្ទរកថា ចែករំលែកទស្សនៈវិស័យរបស់វៀតណាមនៅក្នុងសម័យប្រជុំសំខាន់ៗនៃសន្និសីទរួមមានសម័យសន្ទនាយុទ្ធសាស្ត្រជាតិ - WEF ជាមួយសាជីវកម្មឈានមុខគេ; សម័យសន្ទនាគោលនយោបាយ “វៀតណាម៖ តម្រង់ទិសទស្សនវិស័យសកល” និងសម័យពិភាក្សាជាមួយថ្នាក់ដឹកនាំអាស៊ានមួយចំនួន ស្តីពី “ការលើកកម្ពស់តួនាទីនៃកិច្ចសហប្រតិបត្តិការជាសកលក្នុងអាស៊ាន”។ លោកនាយករដ្ឋមន្រ្តីក៏នឹងអញ្ជើញចូលរួមសម័យប្រជុំរបស់ថ្នាក់ដឹកនាំស្តីពី “ការស្ដារទំនុកចិត្តក្នុងប្រព័ន្ធពិភពលោក"; ចូលរួមថ្លែងបទសន្ទរកថានៅក្នុងកិច្ចពិភាក្សាមួយចំនួនទាក់ទងនឹងប្រធានបទ WEF ៥៤ នៃ "ការកសាងទំនុកចិត្តឡើងវិញ" មានកិច្ចប្រជុំទ្វេភាគីជាមួយថ្នាក់ដឹកនាំនៃប្រទេសមួយចំនួននិងអង្គការអន្តរជាតិ ...។

តាមលោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai ការចូលរួមរបស់នាយករដ្ឋមន្ត្រី លោក Pham Minh Chinh នៅ WEF Davos ២០២៤ គឺជាឱកាសសម្រាប់ថ្នាក់ដឹកនាំរដ្ឋាភិបាលវៀតណាម បង្ហាញដោយផ្ទាល់ដល់ថ្នាក់ដឹកនាំប្រទេស អង្គការអន្តរជាតិ និងក្រុមហ៊ុនពហុជាតិអំពីគំនិត ការប្តេជ្ញាចិត្ត និងដំណោះស្រាយដ៏រឹងមាំរបស់វៀតណាមស្តីពី អនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រកបដោយនិរន្តរភាព និងសមាហរណកម្មអន្តរជាតិ បង្ហាញការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការអនុវត្តរាល់ការសន្យានៅសន្និសីទលើកទី ២៦ នៃភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP២៦) នៅចក្រភពអង់គ្លេស នាំមកនូវការបំភាយឧស្ម័នសុទ្ធដល់ "សូន្យ" ត្រឹមឆ្នាំ ២០៥០៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

ប្រធានក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

នា​យប់ថ្ងៃទី១១ ខែវិច្ឆិកា លោកស្រី Valentina Matviyenko ប្រធានក្រុមប្រឹក្សាសហព័ន្ធ នៃសភាសហព័ន្ធរុស្ស៊ី បានអញ្ជើញ​មកដល់ទីក្រុងហាណូយ ដោយចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី១១-១៣ ខែវិច្ឆិកា តប​តាមការអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោក ជិន ថាញ់មិន។

Top