• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

WEF តែងតែរួមដំណើរនិងសហការជាមួយវៀតណាមដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម

នារសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយសាស្ត្រាចារ្យលោក Klaus Schwab ស្ថាបនិកនិងជានាយកប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF)។
  លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក Klaus Schwab (រូបថត៖ TTXVN)  

ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh មានបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការសំខាន់ៗ និងមានប្រសិទ្ធភាពរវាងវៀតណាមជាមួយ WEF និងសាជីវកម្មសមាជិកនៃវេទិកា។ លោកនាយករដ្ឋមន្ត្រីបានស្នើ WEF បន្តរួមដំណើរនិងគាំទ្រវៀតណាម ជាពិសេសក្នុងការពិគ្រោះយោបល់គោលនយោបាយ ជួយ វៀតណាមផ្លាស់ប្តូរគំរូកំណើន រៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ ឆ្ពោះទៅទិសដៅបៃតងនិងនិរន្តរភាព លើកកំពស់គុណភាពធនធានមនុស្ស តភ្ជាប់វៀតណាមជាមួយសាជីវកម្មនិងមូលនិធិវិនិយោគពិភពលោកដ៏មានកិត្យានុភាព ជួយឧបត្ថម្ភ វៀតណាមទាក់ទាញការវិនិយោគហិរញ្ញវត្ថុពីសាជីវកម្មសមាជិករបស់ WEF ជាពិសេស លើវិស័យបច្ចេកវិទ្យាខ្ពស់ ផ្លាស់ប្តូរថាមពល ផ្លាស់ប្តូរឌីជីថល និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។ល។

លោកសាស្ត្រាចារ្យ លោក Klaus Schwab បានឲ្យដឹងថា ដោយមានទិសដៅអភិវឌ្ឍន៍ត្រឹមត្រូវនិងសក្ដានុពលលើធនធានមនុស្ស វៀតណាមកំពុងនៅចំពោះមុខនឹងកាលានុវត្តភាពធំៗជាច្រើនដើម្បីអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ក្លាយជាដៃគូស្ថាបនារបស់ សហគមន៍អន្តរជាតិក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ខិតខំប្រឹងប្រែងដើម្បីរៀបចំអនាគត; ទន្ទឹមនឹងនេះ គឺជាគោលដៅដែលទទួលបានការកោតសរសើរយ៉ាងខ្លាំងពីអាជីវកម្មសកល។ លោកសាស្ត្រាចារ្យ Klaus Schwab បានសន្យាថា WEF នឹងបន្តរួមដំណើរនិងសហប្រតិបត្តិការជាមួយវៀតណាម ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ដោយស្នើឱ្យភាគីទាំងពីរចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូ ដើម្បីបង្កើតក្របខ័ណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធ ភាពនាពេលខាងមុខ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ជនវៀតណាមគ្រប់រូបក្នុងប្រទេសឡាវត្រូវតែជាអ្នកនាំសារក្នុងការអភិវឌ្ឍនិងលើកកំពស់ទំនាក់ទំនងពិសេសវៀតណាមនិងឡាវជានិច្ច

ជនវៀតណាមគ្រប់រូបក្នុងប្រទេសឡាវត្រូវតែជាអ្នកនាំសារក្នុងការអភិវឌ្ឍនិងលើកកំពស់ទំនាក់ទំនងពិសេសវៀតណាមនិងឡាវជានិច្ច

អញ្ជើញថ្លែងមតិក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាមមានបំណងចង់ឲ្យប្រជាជនវៀតណាមទាំងអស់នៅឡាវ និងគ្រប់សហគ្រាសវៀតណាមដែលកំពុងប្រតិបត្តិការនៅប្រទេសឡាវ ត្រូវតែជាអ្នកនាំសារក្នុងការថែរក្សា អភិវឌ្ឍន៍ឥតឈប់ឈរ និងលើកកំពស់ទំនាក់ទំនងពិសេសវៀតណាម-ឡាវ។

Top