• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

Viettel ដាក់ពង្រាយបណ្តាញ 5G ឯកជនពេញលេញដំបូងគេនៅប្រទេសឥណ្ឌា

ត្រូវបានដាក់ពង្រាយចាប់ពីខែកក្កដា ឆ្នាំ ២០២៣ ក្រុមវិស្វកររបស់ Viettel មាន វត្តមានដោយផ្ទាល់នៅឥណ្ឌា ដើម្បីអនុវត្តន៍ការងារដំឡើង ដាក់ពង្រាយ និងប្រតិ បត្តិការសាកល្បង។
QuadGen, Viettel High Tech និង Ai20X ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការដើម្បីជំរុញការអភិវឌ្ឍបណ្ដាញ 5G នៅប្រទេសឥណ្ឌា។ (រូបថត៖ Viettel)

ក្រុមហ៊ុនឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ Viettel (Viettel High Tech) និង ក្រុមហ៊ុន QuadGen Wireless Solutions (QuadGen) របស់ឥណ្ឌាទើបតែបានរៀបចំព្រឹត្តិការណ៍ ផ្ទេរប្រព័ន្ធ 5G ឯកជនដែល Viettel ស្រាវជ្រាវ ផលិត និងផ្គត់ផ្គង់ទៅឱ្យ QuadGen ត្រឹមតែ ៥ ខែបន្ទាប់ពីការចុះហត្ថលេខាលើកិច្ចសន្យាផ្តល់សេវានៅក្នុងទីផ្សារឥណ្ឌា។

ត្រូវបានដាក់ពង្រាយចាប់ពីខែកក្កដា ឆ្នាំ ២០២៣ ក្រុមវិស្វកររបស់ Viettel មាន វត្តមានដោយផ្ទាល់នៅឥណ្ឌា ដើម្បីអនុវត្តន៍ការងារដំឡើង ដាក់ពង្រាយ និងប្រតិ បត្តិការសាកល្បង។ ដំណើរការបណ្តុះបណ្តាល និងផ្ទេរឲ្យវិស្វករ QuadGen បានប្រព្រឹត្តទៅក្នុងរយៈពេលជាង ១ ខែ។ បច្ចុប្បន្ននេះ ប្រព័ន្ធ 5G ឯកជន (5GP) បាន ដំណើរការប្រកបដោយស្ថិរភាព ឆ្លើយតបនឹងតម្រូវការយ៉ាងពេញលេញ។ យោងតាម ការវាយតម្លៃរបស់រដ្ឋាភិបាលឥណ្ឌា នៅឆ្នាំ ២០២៦ ចំនួនជីវ 5G របស់ឥណ្ឌាអាច សម្រេចបាន ៣៥០ លាន៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ទីក្រុង ដាណាំង (Da Nang) ស្ថិតក្នុងបញ្ជីគោលដៅទេសចរណ៍ទាំង ៥០ ដែលគប្បីទៅទស្សនានៅឆ្នាំ ២០២៧

ទីក្រុង ដាណាំង (Da Nang) ស្ថិតក្នុងបញ្ជីគោលដៅទេសចរណ៍ទាំង ៥០ ដែលគប្បីទៅទស្សនានៅឆ្នាំ ២០២៧

ទីក្រុងដាណាំង របស់វៀតណាម ទើបតែត្រូវបានទស្សនាវដ្តីទេសចរណ៍ឈានមុខគេរបស់ពិភពលោក Travel + Leisure (សហរដ្ឋអាមេរិក) ដាក់បញ្ចូលក្នុងបញ្ជី "គោលដៅទេសចរណ៍ល្អបំផុតទាំង ៥០ សម្រាប់ធ្វើដំណើរទេសចរណ៍នៅឆ្នាំ ២០២៧"។ទីក្រុងហូជីមិញ (VIFC-HCMC) បានប្រកាសសមាជិកចំនួន ៧ នាក់​បន្ថែម​ទៀត ដែលត្រូវបានរំពឹងថា នឹងកៀងគរថវិកាប្រហែល ៥ ពាន់លានដុល្លារអាមេរិកសម្រាប់​ដំណាក់កាល ២០២៧-២០៣០ ដែលបង្កើន​ការព្យាករណ៍​ដើមទុនសរុបនៃឆ្នាំ ២០៣០ ឡើង​ដល់ ៧,៧ ពាន់លានដុល្លារអាមេរិក។

Top