• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

VietnamWood - ពិព័រណ៍ជួរមុខនៅអាស៊ីអាគ្នេយ៍ដែលមានឯកទេសខាងឧស្សាហកម្មឈើនឹងប្រព្រឹត្តទៅនៅខែតុលានៅទីក្រុងហូជីមិញ

ព័ត៌មានផ្តល់ដោយក្រុមហ៊ុន Chan Chao International Co., Ltd - អង្គភាពជួរមុខក្នុងផ្នែករៀបចំពិព័រណ៍ ពាណិជ្ជកម្មនៅសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងអាស៊ីខាងត្បូង - ដោយសហការជាមួយអង្គការមួយចំនួន ដែលបានប្រកាសនាថ្ងៃទី ២០ ខែសីហា។
  ការបង្ហាញបច្ចេកវិទ្យាកែច្នៃឈើនៅ VietnamWood 2019 (រូបថត៖ Xuan Anh - VNA)  

ពិព័រណ៍ជួរមុខនៅអាស៊ីអាគ្នេយ៍ដែលមានឯកទេសខាងឧស្សាហកម្មឈើនឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលពិព័រណ៍និងសន្និសីទ Saigon (SECC) ទីក្រុងហូជីមិញ ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២២។ ពិព័រណ៌នេះនឹងមានការចូលរួមពីស្តង់ទំនិញអន្តរជាតិជាច្រើនមកពីប្រទេសអាល្លឺម៉ង់ អូទ្រីស សហរដ្ឋអាមេរិក បារាំង កាណាដា តៃវ៉ាន់ (ចិន) និងអង្គភាពតាំងពិព័រណ៍មកពី ២២ ប្រទេស និងដែនដីនៅលើពិភពលោក។ ព័ត៌មានផ្តល់ដោយក្រុមហ៊ុន Chan Chao International Co., Ltd - អង្គភាពជួរមុខក្នុងផ្នែករៀបចំពិព័រណ៍ ពាណិជ្ជកម្មនៅសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងអាស៊ីខាងត្បូង - ដោយសហការជាមួយអង្គការមួយចំនួន ដែលបានប្រកាសនាថ្ងៃទី ២០ ខែសីហា។

យោងតាមតំណាងគណៈកម្មាធិការរៀបចំការតាំងពិព័រណ៌ ដោយមានការរីកចម្រើនលេចធ្លោក្នុងវិស័យគ្រឿងសង្ហារឹមផ្ទះក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ វៀតណាមបានក្លាយទៅជាប្រទេសនាំចេញគ្រឿងសង្ហារឹមពីឈើធំជាងគេទីពីរនៅទូទាំងពិភពលោក។ សហគ្រាសឈើវៀតណាមកាន់តែរីកចម្រើន ហើយនិងមានសមត្ថភាពបំពេញការបញ្ជាទិញធំៗទាំងទីផ្សារក្នុងស្រុក និងនាំចេញ។ ជាពិសេស សហគមន៍ធុរកិច្ចវៀតណាមបន្តប្រើប្រាស់ប្រភពឈើប្រកបដោយនិរន្តរភាព ឆ្ពោះទៅគោលដៅដែលវៀតណាមជាមូលដ្ឋានផលិតកម្មប្រកបដោយសុវត្ថិភាពសម្រាប់ទីផ្សារនាំចេញជាច្រើន ក្នុងនោះមានទីផ្សារសំខាន់ៗដូចជា អាមេរិក អង់គ្លេស កាណាដា និងជប៉ុន៕

អង្គការសហប្រជាជាតិព្រមានពីវិបត្តិអាកាសធាតុគំរាមកំហែងសិទ្ធិមនុស្ស

អង្គការសហប្រជាជាតិព្រមានពីវិបត្តិអាកាសធាតុគំរាមកំហែងសិទ្ធិមនុស្ស

វិបត្តិអាកាសធាតុកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិមនុស្សជាមូលដ្ឋាន ជាពិសេសសិទ្ធិរស់រានមានជីវិត នៅក្នុងបរិបទនៃទ្វីបអឺរ៉ុបខាងត្បូង ដែលទទួលរងពីរលកកំដៅខ្លាំង។

Top