• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

UNDP ប្រកាសរបាយការណ៍ពិសេសស្តីពីយុវជនវៀតណាមធ្វើសកម្មភាពដើម្បីអាកាសធាតុ

ថ្លែងនៅក្នុងពិធីប្រកាសនេះ លោកស្រី Caitlin Wiesen-Antin ប្រធានតំណាងនៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ប្រចាំនៅវៀតណាមបានសង្កត់ធ្ងន់ថា របាយការណ៍នេះ គឺជាព្រឹត្តិការណ៍សំខាន់ណាស់។

សមាជិកសម្ព័ន្ធយុវជននិងយុវជនផ្តល់និមិត្តសញ្ញាដើមឈើ ១០,០០០ ដើមដើម្បីឆ្លើយតបទៅនឹង “បុណ្យតេតដាំដើមឈើ” ឆ្នាំ ២០២១ និងកម្មវិធីដាំដើមឈើ ១ ពាន់លានដើម (រូបថត៖ TTXVN)


នាព្រឹកថ្ងៃទី ២៩ ឧសភា នៅទីក្រុងហាណូយ កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ប្រចាំនៅវៀតណាម បានសហការជាមួយក្រសួងធនធាននិងបរិស្ថាននិងមជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ ដើម្បីរៀបចំពិធីប្រកាសរបាយការណ៍ពិសេសស្តីពី “យុវជន វៀតណាមធ្វើសកម្មភាពដើម្បីអាកាសធាតុ” និងការសន្ទនាជាមួយប្រធានកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិលើកទី ២៦ ស្តីពីការប្រែប្រួលអាកាសធាតុ (COP២៦)។ ពិធីនេះត្រូវបានប្រព្រឹត្តទៅតាមទម្រង់ផ្ទាល់ផងនិងតាមប្រព័ន្ធវីដេអូផង។

ថ្លែងនៅក្នុងពិធីប្រកាសនេះ លោកស្រី Caitlin Wiesen-Antin ប្រធានតំណាងនៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ប្រចាំនៅវៀតណាមបានសង្កត់ធ្ងន់ថា របាយការណ៍នេះគឺជាព្រឹត្តិការណ៍សំខាន់ណាស់ ដែលបង្ហាញនូវការចូលរួមយ៉ាងសកម្មរបស់យុវជន វៀតណាមក្នុងការខិតខំឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនៅក្នុងប្រទេស ក៏ដូចជាលើសាកលលោកទាំងមូល។ របាយការណ៍នេះរួមចំណែកដល់សកម្មភាពអាកាសធាតុជាតិនិងពិភពលោកនិងផ្តល់ជាអនុសាសន៍សម្រាប់ភាគីពាក់ព័ន្ធក្នុងការទទួលបានបច្ចេកវិទ្យាការពារបរិស្ថាននិងធនធានហិរញ្ញវត្ថុ។ តាមនោះដោះស្រាយរាល់ឧបសគ្គនិងការបង្កើតដំណើរការដើម្បីលើកកម្ពស់សកម្មភាព ដើម្បីអាកាសធាតុរបស់យុវជនក្នុងកំឡុងឆ្នាំ ២០២១-២០២៥ ។

សម្តែងនូវក្តីរីករាយដែលបានចូលរួមពិធីប្រកាសនិងសន្ទនាជាមួយយុវជនវៀតណាមដោយផ្ទាល់ ប្រធាននៃកិច្ចប្រជុំកំពូលស្តីពីបម្រែបម្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ (COP២៦) លោកស្រី Alok Sharma  បានលើកឡើងថារបាយការណ៍នេះគឺជាសំឡេងចេញពីបេះដូងរបស់យុវវ័យ។ ប្រធាន COP២៦ រូបនេះបានសង្កត់ធ្ងន់ថាអនាគតរបស់វៀតណាមស្ថិតនៅក្នុងដៃយុវជនជំនាន់ក្រោយដូច្នេះសំឡេងរបស់យុវជនគឺមានសារៈសំខាន់ណាស់។ ទន្ទឹមជាមួយគ្នានោះ ប្រធាន COP២៦  បានអំពាវនាវដល់បណ្តាប្រទេសរួមទាំងវៀតណាមឲ្យរួមដៃនិងធ្វើសកម្មភាពរួមគ្នាដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top