• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

Traveloka រៀបចំផែនការបើកដំណើរការសេវាកម្ម ហិរញ្ញវត្ថុនៅ វៀតណាម​និងថៃ

Traveloka ដែលជាក្រុមហ៊ុនចាប់ផ្ដើមអាជីវកម្មអំពីទេសចរណ៍អនឡាញដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍បានរៀបចំផែនការបើកដំណើរការសេវាកម្ម ហិរញ្ញវត្ថុនៅវៀតណាមនិងថៃ ដោយមានគោលដៅអាចចុះបញ្ជីនៅទីផ្សារមូលបត្រសហរដ្ឋអាមេរិក។

ការិយាល័យ Traveloka វៀតណាម (ប្រភព៖ traveloka.com)


ក្រុមហ៊ុន ដែលបានប្រតិបត្តិការនៅឥណ្ឌូនេស៊ីក្នុងរយៈពេល ៩ ឆ្នាំនេះបានសង្កេតឃើញនូវសន្ទុះស្ដារឡើងវិញយ៉ាងខ្លាំងក្លាក្រោយពីវិបត្តិជំងឺកូវីដ ១៩ ដែលធ្វើឲ្យតម្រូវការធ្វើដំណើរទៅមកមានការថយចុះយ៉ាងខ្លាំង។ ជាក់ស្ដែង ប្រធាន Traveloka លោក Caesar Indra បានឲ្យដឹងថា ផ្នែកធ្វើអាជីវកម្មរបស់ក្រុមហ៊ុននៅទីផ្សារវៀតណាមបានប្រតិបត្តិការដ៏សកម្មជាង បើប្រៀបធៀបនឹងមុនពេលការផ្ទុះឡើងជំងឺរាតត្បាត ខណៈពេលដែលសាខានៅថៃក៏ជិតវិលត្រលប់មកធ្វើការធម្មតាវិញ។ លោក Indra បានសង្កត់ធ្ងន់ថារយៈពេលដ៏អាក្រក់បំផុតបានកន្លងផុតទៅ ហើយ Traveloka បានត្រៀមរៀបចំយ៉ាងល្អសម្រាប់ឆ្នាំ ២០២១ ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមគាំទ្រតួនាទីស្នូលរបស់អង្គការសហប្រជាជាតិក្នុងការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ

វៀតណាមគាំទ្រតួនាទីស្នូលរបស់អង្គការសហប្រជាជាតិក្នុងការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ

វៀតណាមគាំទ្រអង្គការសហប្រជាជាតិ ដែលដើរតួនាទីស្នូលក្នុងការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ជំរុញការអភិវឌ្ឍប្រកបដោយចីរភាព ឈរលើការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិ ព្រមទាំងគាំទ្រយ៉ាងខ្លាំងក្លា ចំពោះរាល់កិច្ចខិតខំប្រឹងប្រែងក្នុងការកែទម្រង់ប្រព័ន្ធអង្គការសហប្រជាជាតិប្រកបដោយប្រសិទ្ធភាព និងរលូន។

Top