• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

The ASEAN Post វាយតំលៃខ្ពស់ចំពោះតួនាទីដឹកនាំរបស់វៀតណាមក្នុងអាស៊ាន

The ASEAN Post នាពេលថ្មីៗនេះ មានអត្ថបទមួយដោយបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមក្នុងនាមជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ឆ្នាំ ២០២០។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ប្រធានអាស៊ាន ២០២០ ថ្លែងសុន្ទរកថាបើកនៅឯកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ (រូបថត៖ TTXVN)


យោងតាមអត្ថបទនេះ វៀតណាមបានបោះជំហានយ៉ាងវិជ្ជមានក្នុងការបង្ហាញតួនាទីដឹកនាំប្រកបដោយប្រសិទ្ធភាពរបស់ខ្លួន ជាពិសេសក្នុងការឆ្លើយតបយ៉ាងសកម្មចំពោះការរីករាលដាលនៃជំងឺរាតត្បាត កូវីដ-១៩; គោលនយោបាយប្រឆាំងនឹងការផ្លាស់ប្តូរអាកាសធាតុនិងស្ថេរភាពនយោបាយ។ អ្នកជំនាញជាច្រើនបានវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់វៀតណាមក្នុងស្ថានភាពជាក់ស្តែងនៅអាស៊ាន។

អត្ថបទក៏បង្ហាញភស្តុតាងអំពីការអភិវឌ្ឍរបស់វៀតណាមក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដូចជា៖ វៀតណាមបានសម្រេចគោលដៅសកម្មភាពអំពីអាកាសធាតុរបស់អង្គការសហប្រជាតិ និងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសជាង ១២ ពាន់លានដុល្លារក្នុងរយៈពេលពីខែមករាដល់ខែមេសាឆ្នាំ ២០២០ ក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ-១៩។ ជាពិសេស ផ្តល់សច្ចាប័នដល់ EVFTA - ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏សំខាន់ជាមួយសហភាពអឺរ៉ុប (EU)  ក៏ដូចជា នាំចេញហួសកម្រិតជាង ៩,៩ ពាន់លានដុល្លារ ដែលជាចំនួនខ្ពស់បំផុតក្នុងរយៈពេល ៤ ឆ្នាំកន្លងមកផងដែរ។

អត្ថបទក៏វាយតម្លៃថា វៀតណាមជាប្រទេសមួយដែលមានស្ថេរភាពនយោបាយក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

វៀតណាមជំរុញទំនាក់ទំនងសហប្រតិបត្តិការជាមួយ OECD និងប្រទេសនានា

វៀតណាមជំរុញទំនាក់ទំនងសហប្រតិបត្តិការជាមួយ OECD និងប្រទេសនានា

ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទក្រុមប្រឹក្សារដ្ឋមន្ត្រីនៃអង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ឆ្នាំ ២០២៤ កាលពីថ្ងៃទី ២ ឧសភា នៅទីក្រុងប៉ារីស ប្រទេសបារាំង រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បានជួបជាមួយ អគ្គលេខាធិការអង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) លោក Mathias Cormann ។

Top