• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

"ព្រំដែនខែមីនា" - រីកសាយភាយសេចក្តីស្នេហាជាតិក្នុងយុវវ័យ

នេះក៏ជាឱកាសដើម្បីជួបប្រាស្រ័យទាក់ទង គ្នា ចងមេត្រីភាព ចុះសួរសុខទុក្ខកម្មាភិបាល យុទ្ធជននៃកងការពារព្រំដែន; ដាក់ឲ្យ ដំណើរការនូវសំណង់ ការងាររបស់យុវជនពាក់ព័ន្ធនឹងភារកិច្ចរក្សាសន្តិសុខ ការពារជាតិ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។
  កម្មវិធី "ព្រំដែនខែមីនា" នៅខេត្ត Dak Lak។ (រូបថត៖ VOV)  
កម្មវិធី "ព្រំដែនខែមីនា" ត្រូវបានប្រារព្ធឡើងក្នុងអំឡុង “ខែយុវជន” ជារៀងរាល់ឆ្នាំ។ សកម្មភាពប្រឡងប្រណាំងនៃកម្មវិធីនេះបានផ្ដោតលើ៖ ការឃោសនា អប់រំ សម្រាប់យុវជនអំពីការទទួលខុសត្រូវរបស់យុវជនចំពោះអធិបតេយ្យភាព សន្តិសុខនៃ ព្រំដែននិងកោះសមុទ្រ ក្នុងស្ថានភាពថ្មី។ នេះក៏ជាឱកាសដើម្បីជួបប្រាស្រ័យទាក់ទង គ្នា ចងមេត្រីភាព ចុះសួរសុខទុក្ខកម្មាភិបាល យុទ្ធជននៃកងការពារព្រំដែន; ដាក់ឲ្យ ដំណើរការនូវសំណង់ ការងាររបស់យុវជនពាក់ព័ន្ធនឹងភារកិច្ចរក្សាសន្តិសុខ ការពារជាតិ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ ជាពិសេសគឺការរៀបចំសកម្មភាពសន្តិសុខសង្គម ការមើលថែ រួមដំណើរជាមួយប្រជាជន និងកុមារដែលមានស្ថានភាពលំបាកនៅតាម តំបន់ព្រំដែន ទូទាំងប្រទេស... លោក Nguyen Ngoc Luong លេខាគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញបានឲ្យដឹងថា៖
“កម្មវិធី ព្រំដែនខែមីនា គឺជាកម្មវិធីមួយដែលមានអត្ថន័យនយោបាយ និង មនុស្សសាស្ត្រយ៉ាងជ្រាលជ្រៅ នាំមកនូវអត្ថន័យដ៏មានប្រសិទ្ធភាពជាច្រើន ហើយ រីកសាយភាយទឹកចិត្តស្នេហាជាតិ សេចក្តីស្រឡាញ់ចំពោះព្រំដែនដ៏ពិសិដ្ឋនៃមាតុភូមិ។ មិត្តវ័យក្មេងម្នាក់ៗ បានយល់ឃើញយ៉ាងច្បាស់នូវស្មារតីទទួលខុសត្រូវរបស់ខ្លួនក្នុងការសិក្សា ហាត់ពត់លត់ដំ ធ្វើពលកម្ម លះបង់ រួមចំណែកកាន់តែច្រើនក្នុង បុព្វហេតុកសាង និងការពារមាតុភូមិ”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

សេចក្តី​ប្រកាស​ព័ត៌មានពានរង្វាន់ជាតិ ស្តីពីព័ត៌មានកិច្ចការបរទេសលើកទី៩

សេចក្តី​ប្រកាស​ព័ត៌មានពានរង្វាន់ជាតិ ស្តីពីព័ត៌មានកិច្ចការបរទេសលើកទី៩

នាថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៣ គណៈកម្មាធិការដឹកនាំ ការងារព័ត៌មានកិច្ចការបរទេស គណៈឃោសនាអប់រំមជ្ឈិម ទីភ្នាក់ងារសារព័ត៌មានវៀតណាម និងស្ថាប័នពាក់ព័ន្ធបានរៀបចំសន្និសីទកាសែត ដើម្បីបើក​ដំណើរការពានរង្វាន់ជាតិស្តីពី​ព័ត៌មាន​កិច្ចការបរទេស​លើកទី ៩ ។ ពានរង្វាន់នេះមានគោលបំណងទទួលស្គាល់ និងផ្តល់កិត្តិយសដល់អ្នកនិពន្ធ ស្នាដៃ និងផលិតផលឆ្នើមក្នុងវិស័យព័ត៌មានកិច្ច​ការបរទេស និងរួមចំណែកលើកកម្ពស់សមិទ្ធិផលអភិវឌ្ឍន៍របស់ប្រទេសលើ​វស័យជាច្រើន។ ទីភ្នាក់ងារសារព័ត៌មានវៀតណាម គឺជាទីភ្នាក់ងារអចិន្ត្រៃយ៍នៃពានរង្វាន់ជាតិស្តីពីព័ត៌មាន​កិច្ច​ការ​បរទេសលើកទី៩។

Top