• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

PP22 រួមចំណែក ជំរុញកិច្ចសហប្រតិបត្តិការស៊ីជម្រៅរវាងសហរដ្ឋអាមេរិក-វៀតណាម

នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ កម្មវិធីភាពជាដៃគូប៉ាស៊ីហ្វិក - ឆ្នាំ ២០២២ (Pacific Partnership - ហៅកាត់ថា PP22) បានបិទបញ្ចប់នៅកប៉ាល់នាវាពេទ្យ Mercy របស់កងទ័ពជើងទឹកអាមេរិក (កំពុងបោះយុថ្កានៅកំពង់ផែ Vung Ro ទីរួមស្រុក Dong Hoa ខេត្ត Phu Yen)។
  ប្រតិភូចូលរួមពិធីបិទ PP22។ (រូបថត៖ TTXVN)  

អញ្ជើញចូលរួមក្នុងពិធីនេះ មានវត្តមាននៃតំណាងមកពីបណ្តាប្រទេសចូលរួម PP22 រួមមាន៖ អាមេរិក អូស្ត្រាលី អង់គ្លេស ជប៉ុន និងបណ្តាប្រទេស អង្គការបរទេសដូចជាហ្វីលីពីន ឥណ្ឌូនេស៊ី ប៉ាពួញូហ្គីណេ និងហ្វីជី។ ចំណែកឯភាគីវៀតណាម មានតំណាងក្រសួងការពារប្រទេស ក្រសួងការបរទេស ក្រសួងនគរបាល ក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត Phu Yen ផងដែរ។

ក្នុងអំឡុងពេលពីរសប្តាហ៍ធ្វើប្រតិបត្តិការ PP22 បានផ្តោតលើសកម្មភាពសហប្រតិបត្តិការថែទាំសុខភាព កសាងបន្ទប់រៀនមួយចំនួន ហើយបណ្តុះបណ្តាលជំនាញឆ្លើយតបនឹងគ្រោះមហន្តរាយធម្មជាតិ ជាមួយនឹងការផ្លាស់ប្តូរសិល្បៈ និងកីឡាផងដែរ។

ថ្លែងមតិនៅពិធីនេះ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាមលោក Marc Evans Knapper មានសេចក្តីសោមនស្សរីករាយចំពោះលទ្ធផលដែល PP22 សម្រេចបាន ហើយបានអះអាងថា នេះគឺជាសារមួយដែលជំរុញកិច្ចសហប្រតិបត្តិការស៊ីជម្រៅរវាងសហរដ្ឋអាមេរិកនិងវៀតណាម។ អាមេរិកបានគាំទ្រវៀតណាមប្រកបដោយវិបុលភាពនិងឯករាជ្យ។ កម្មវិធី PP22 បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែង រួមគ្នាផ្តល់ជំនួយមនុស្សធម៌ក្នុងសកម្មភាពវេជ្ជសាស្រ្ត និងការផ្លាស់ប្តូរតន្ត្រីដើម្បីជួយប្រជាជនលើកកម្ពស់គុណភាពជីវភាពរស់នៅ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

នារសៀលថ្ងៃទី៣ ខែកក្កដា នៅទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hoang Long និងរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងថាមពលអាល្លឺម៉ង់ លោក Stefan Rouenhoff បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតភាពជាដៃគូថាមពលវៀតណាម - អាល្លឺម៉ង់ ក្រោមសាក្សីភាពរបស់អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan។

Top