• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

Oramed (អ៊ីស្រាអែល) សហប្រតិបត្តិ​ការជាមួយសហគ្រាសវៀតណាម ដើម្បីធ្វើពាណិជ្ជកម្មវ៉ាក់សាំងបង្ការ​កូវីដ​១៩​ ប្រភេទ​ផឹក​​

ខ្លឹមសារនៃកិច្ចសហប្រតិបត្តិការនេះ គឺស្របតាមទិសដៅរបស់រដ្ឋាភិបាល និងឆ្លើយតបតាមតម្រូវការក្នុងស្រុកអំពីការទទួលបានប្រភពវ៉ាក់សាំង ម្ចាស់ការក្នុងការសរាវជ្រាវ អភិវឌ្ឍន៍ និងផ្ទេរប្រគលបច្ចេកវិទ្យាទៅក្នុងការផលិតវ៉ាក់សាំងនៅវៀតណាម។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ធ្វើពាណិជ្ជកម្មវ៉ា់ក់សាំងបង្ការកូវីដ១៩ផ្ទាល់មាត់។



នាថ្ងៃទី ២៩ ខែធ្នូ នៅទីតាមតាំងផ្សាយផ្ទាល់ចំនួន ៣ នៅវៀតណាម អ៊ីស្រាអ៊ែលនិងអាមេរិក បានប្រព្រឹត្តទៅពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ការធ្វើពាណិជ្ជកម្មវ៉ាក់សាំងបង្ការកូវីដ១៩ប្រភេទផឹក ផ្តាច់មុខនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ រវាងក្រុមហ៊ុនភាគហ៊ុនវិនិយោគ Tan Thanh Holdings – ក្រុមហ៊ុនភាគហ៊ុន 10 Pharma (វៀតណាម) និងក្រុមហ៊ុន Oravax Medical Inc (អាមេរិក) - ក្រុមហ៊ុន Oravax Medical Ltd (អ៊ីស្រាអែល) ។ Oravax Medical ត្រូវបានបង្កើតឡើងដោយ Oramed Pharmaceuticals និងម្ចាស់ភាគហ៊ុនមួយចំនួនទៀតក្នុងឆ្នាំ ២០២១។

ថ្លែងមតិនៅក្នុងពិធីចុះហត្ថលេខានេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល លោក Do Minh Hung បានអះអាងថា កិច្ចសហប្រតិបត្តិការរវាង Tan Thanh និង Oramed គឺមានសារៈសំខាន់ណាស់។ នេះជាលើកដំបូងហើយ ដែលសហគ្រាសនៃប្រទេសទាំងពីរ បានអនុវត្តកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាលបច្ចេកវិទ្យាខ្ពស់ ទាំងផ្នែកពាណិជ្ជកម្មនិងការផ្ទេរប្រគលបច្ចេកវិទ្យា។ នេះជាទិសដៅថ្មី ក្នុងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ខ្លឹមសារនៃកិច្ចសហប្រតិបត្តិការនេះ គឺស្របតាមទិសដៅរបស់រដ្ឋាភិបាល និងឆ្លើយតបតាមតម្រូវការក្នុងស្រុក អំពីការទទួលបានប្រភពវ៉ាក់សាំង ម្ចាស់ការក្នុងការស្រាវជ្រាវ អភិវឌ្ឍន៍ និងផ្ទេរប្រគលបច្ចេកវិទ្យាទៅក្នុងការផលិតវ៉ាក់សាំងនៅវៀតណាម៕ 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ទទួលបានដំណឹងពីមរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង នាថ្ងៃទី ២៦ កក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំនួន អង្គការអន្តរជាតិ បក្សកាន់អំណាច បក្សកុម្មុយនិស្តជុំវិញពិភពលោក ភាគីដៃគូនានាបានផ្ញើរទូរលេខ សំបុត្រ សាររំលែកទុក្ខជាច្រើន។

Top