• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

Moody's Analytics ព្យាករណ៍ថា សេដ្ឋកិច្ចពិភពលោកនឹងកើនឡើង ២,៨% នៅឆ្នាំ ២០២២

Moody's Analytics ដែលជាសាខាសេវាកម្មហិរញ្ញវត្ថុនៃទីភ្នាក់ងារវាយតម្លៃឥណទានឈានមុខគេនៅលើពិភពលោក Moody's នាពេលថ្មីៗនេះបានចេញផ្សាយអត្ថបទវិភាគមួយដែលបញ្ជាក់ថា ការប្រែប្រួលនៃទីផ្សារទំនិញពិភពលោក និងបរិយាកាសធ្វើពាណិជ្ជកម្មមានហានិភ័យកាន់តែច្រើន អាចបណ្តាលឱ្យអតិផរណាកើនឡើងខ្ពស់នៅឆ្នាំ ២០២២។
  កំពង់ផែដឹកទំនិញមួយក្នុងខេត្ត Guangdong ប្រទេសចិន។ (រូបភាព៖ AFP/TTXVN)  

 "ទស្សនវិស័យសកល៖ បញ្ហាប្រឈមធំៗ" ដែលបានចេញផ្សាយនៅថ្ងៃទី ២០ ខែមិថុនា សេដ្ឋវិទូលោកស្រី Shahana Mukherjee នៃ Moody's Analytics បានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ធនាគារកណ្តាលនឹងបន្តរឹតបន្តឹងវិធានការជំរុញសេដ្ឋកិច្ចដែលបានអនុវត្តក្នុងអំឡុងពេលនៃជំងឺរាតត្បាត កូវីដ-១៩ កំពុងរីករាលដាល និងការរឹតបន្តឹងគោលនយោបាយអត្រាការប្រាក់។ សេដ្ឋកិច្ចពិភពលោកកំពុងប្រឈមមុខនឹងទស្សនវិស័យកាន់តែអាក្រក់ទៅៗ បន្ទាប់ពីជម្លោះក្នុងប្រទេសអ៊ុយក្រែនបានផ្ទុះឡើង ហើយការអនុម័តវិធានការបិទខ្ទប់យ៉ាងតឹងរ៉ឹងរបស់ប្រទេសចិន ដើម្បីឆ្លើយតបទៅនឹងរលកជំងឺកូវីដ-១៩ បានបង្កការអាក់ខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់។ អត្ថបទបានព្យាករណ៍ថា កំណើន GDP ពិភពលោក ស្ថិតនៅកម្រិត ២,៨ ក្នុងឆ្នាំ ២០២២ និង ៣,១% ក្នុងឆ្នាំ ២០២៣៕

 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ផាម មិញជីញ អញ្ជើញជួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ និងនាយករដ្ឋមន្ត្រីអូស្ត្រាលី

នាយករដ្ឋមន្ត្រីលោក ផាម មិញជីញ អញ្ជើញជួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ និងនាយករដ្ឋមន្ត្រីអូស្ត្រាលី

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច ចូលរួមកិច្ចប្រជុំកំពូល G២០ និងចូលរួមបណ្តាសកម្មភាពទ្វេភាគី នៅអាហ្វ្រិកខាងត្បូង នៅរសៀលថ្ងៃទី ២២ ខែវិច្ឆិកា (ម៉ោងក្នុងស្រុក) លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ បានអញ្ជើញជួបជាមួយអគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស និងនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អាន់តូនី អាល់បានីស។

Top