• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

Lonely Planet ចែករំលែកពីរបៀបស្វែងយល់ប្រទេសវៀតណាម

ថ្មីៗនេះ អ្នកនិពន្ធ Brekke Fletcher នៃគេហទំព័រទេសចរណ៍ឈានមុខគេលើពិភពលោក Lonely Planet រួមជាមួយនឹងអ្នកថតរូប Thanh Huynh បានធ្វើដំណើរកម្សាន្តរយៈពេល ៩ ថ្ងៃ ដើម្បីស្វែងរកអំពីមុខម្ហូបចម្រុះនៃគ្រប់តំបន់នៃប្រទេសវៀតណាម។ ការធ្វើដំណើរត្រូវបានបង្ហោះក្នុងនាទី Elsewhere។

 

ដំណើររយៈពេល ៩ ថ្ងៃនាំអ្នកទស្សនាស្វែងរកមុខម្ហូបទាំងអស់នៃតំបន់ទាំង ៣ របស់វៀតណាម (រូបថត៖ Lonely Planet)

ក្នុងអំឡុងពេលស្វែងរកអំពីវៀតណាម លោក Fletcher បានធ្វើដំណើរទៅកាន់តំបន់ដីសណ្ដទន្លេ Cuu Long និងជិះរថភ្លើងទៅកាន់ទីក្រុង Hue ។ អ្នកនិពន្ធនៃ Lonely Planet បានសរសើរការធ្វើដំណើរតាមរថភ្លើងពី Saigon ទៅ Hue ថាជាដំណើរការល្អបំផុតមួយនៅអាស៊ីអាគ្នេយ៍។ អ្នកទស្សនាអាចរីករាយនឹងទេសភាពធម្មជាតិ និងជីវភាពស្រុកស្រែ ក៏ដូចជាទិញអាហារសម្រន់ពីអ្នកលក់នៅតាមផ្លូវ។ Fletcher ក៏បានទៅឈូងសមុទ្រ Lan Ha ជិះទូកលេងតាមរូងភ្នំ ជិះទូកកាយ៉ាក់។ មកដល់ទីក្រុងហាណូយ Fletcher បានទទួលទានអាហារជាមួយគ្រួសារជនហាណូយ។ Fletcher ចូលចិត្តប្រហិតត្រី។ នៅទីក្រុងហូជីមិញ Fletcher បានជ្រើសរើសអង្គុយពីខាងក្រោយម៉ូតូ vespa បុរាណ ហើយទៅដល់កណ្តាលទីក្រុងដើម្បីរីករាយនឹងអាហារនៅផ្សារ  ហើយគាត់ចាប់អារម្មណ៍ជាពិសេសជាមួយនឹងទាអាំង ឬនំប៉័ង៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បន្តពង្រឹងទំនុកចិត្តនយោបាយរវាងវៀតណាមនិងកម្ពុជា

បន្តពង្រឹងទំនុកចិត្តនយោបាយរវាងវៀតណាមនិងកម្ពុជា

នារសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងហាណូយ អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃព្រះរាជា ណាចក្រកម្ពុជា លោកជំទាវ ជា គឹមថា ក្នុងឱកាសដែលលោកជំទាវមកជម្រាបលាដោយបញ្ចប់បេសកកម្មការទូតនៅវៀតណាម លោកប្រធានរដ្ឋ លឿង គឿង បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបន្តពង្រឹងទំនុកចិត្តនយោបាយ ការបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ ទំនាក់ទំនងកម្រិតខ្ពស់ និងការសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងវិស័យការពារជាតិ និងសន្តិសុខរវាងប្រទេសទាំងពីរ។

Top