• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

IMF មានសុទិដ្ឋិនិយមអំពីយថាទស្សន៍សេដ្ឋកិច្ចសកលលោក


កំពង់ផែរមួយនៅប្រទេសទេសចិន (រូបថត៖ THX / TTXVN)
 

យោងតាមការព្យាករណ៍របស់ IMF ថាផលិតផលក្នុងស្រុកសរុប (GDP) របស់ពិភពលោកនឹងធ្លាក់ចុះត្រឹមតែ ៤,៤% នៅឆ្នាំនេះ ពោលគឺទាបជាងការព្យាករណ៍ ៥,២% ដែល IMF បាននាំចេញខែមិថុនាកន្លងទៅ។

កាលពីថ្ងៃទី ១៣ ខែតុលា នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (WB) ដែលបានប្រព្រឹត្តិទៅតាមប្រព័ន្ធអ៊ីនធឺណែត នោះ IMF បានចេញផ្សាយរបាយការណ៍មួយដោយបានបញ្ជាក់ថា ការខូចខាតដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ ១៩ ចំពោះខឿនសេដ្ឋកិច្ចសកលលោកនឹងមិនធ្ងន់ធ្ងរដូចការព្យាករណ៍ពីមុនឡើយ ដោយសារមានអន្តរាគមន៍ពីរដ្ឋាភិបាលយ៉ាងខ្លាំងក្លានៅលើពិភពលោក។ ជាក់ស្តែងយោងតាមការព្យាករណ៍របស់ IMF ថាផលិតផលក្នុងស្រុកសរុប (GDP) របស់ពិភពលោកនឹងធ្លាក់ចុះត្រឹមតែ ៤,៤% នៅឆ្នាំនេះ ពោលគឺទាបជាងការព្យាករណ៍ ៥,២% ដែល IMF បាននាំចេញខែមិថុនាកន្លងទៅ។ យោងតាម IMF ថា យថាទស្សន៍សេដ្ឋកិច្ចឆ្នាំ ២០២០ ត្រូវបានកែលម្អចំពោះខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ និងទើបលេចចេញថ្មីភាគច្រើន រួមមាន៖ សហរដ្ឋអាមេរិក អឺរ៉ុប ប្រេស៊ីល និងរុស្ស៊ី។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់តំបន់អាស៊ីអាគ្នេយ៍និងឥណ្ឌាវិញ ការព្យាករណ៍នេះមិនមានលក្ខណៈវិជ្ជមានឡើយ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមស្វាគមន៍កម្ពុជានិងថៃក្នុងការចុះហត្ថលេខាលើឯកសារសន្តិភាព

វៀតណាមស្វាគមន៍កម្ពុជានិងថៃក្នុងការចុះហត្ថលេខាលើឯកសារសន្តិភាព

នេះគឺជាការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី ហ្វាម ធូ ហាំង នៅពេលបញ្ចេញមតិអំពីប្រតិកម្មរបស់វៀតណាមចំពោះការដែលកម្ពុជា និងថៃបានចុះហត្ថលេខាលើឯកសារសន្តិភាព ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល អាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលបានធ្វើឡើងនៅប្រទេស ម៉ាឡេស៊ី។

Top