• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ILO ព្រមានអំពីវិបត្តិការងារដ៏ធ្ងន់ធ្ងរដោយជំងឺរាតត្បាតសកល COVID-19

ប្រធាននាយកដ្ឋានផ្នែកមុខរបរនៃអង្គការពលកម្មអន្តរជាតិ (ILO) លោកស្រី  Alette Van Leur បានឲ្យដឹងថា បញ្ហាការងារកំពុងប្រឈមមុខនឹងវិបត្តិសកលលោកដ៏ធ្ងន់ធ្ងរបំផុតចាប់តាំងពីគ្រាសង្គ្រាមលោកលើកទី២មក។

ILO ព្រមានអំពីវិបត្តិការងារដ៏ធ្ងន់ធ្ងរដោយសារជំងឺរាតត្បាត Covid-19 ជាពិសេសសម្រាប់វិស័យទេសចរណ៍និងផលិតរថយន្ត។ (រូបថត៖today.rtl.lu /TTXVN)


ក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង ហ្សឺណែវ(ប្រទេសស្វីស) កាលពីថ្ងៃទី ២១ ខែមេសាប្រធាននាយកដ្ឋានផ្នែកមុខរបរនៃអង្គការពលកម្មអន្តរជាតិ (ILO) លោកស្រី  Alette Van Leur បានឲ្យដឹងថា បញ្ហាការងារកំពុងប្រឈមមុខនឹងវិបត្តិសកលលោកដ៏ធ្ងន់ធ្ងរបំផុតចាប់តាំងពីគ្រាសង្គ្រាមលោកលើកទី២មក។

យោងតាម ILO វិបត្តិដោយសារជំងឺរាតត្បាត COVID-19 កំពុងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ទាំងនយោជកនិងនិយោជិក ដែលបង្កឡើងផលវិបាកដ៏ធំធេង ទាំងផ្នែកផលិតកម្មនិងការងារលើគ្រប់វិស័យផងដែរ។ ប៉ុន្តែ អង្គការ ILO  ក៏បានផ្តល់អនុសាសន៍អំពីវិធានការដកចេញការដាក់នៅដាច់ដោយឡែកដូចនាពេលបច្ចុប្បន្ននេះ តាមនោះពលករគួរតែ វិលត្រឡប់ចូលធ្វើការវិញនៅពេលដែលមានការធានាអំពីលក្ខខណ្ឌចាំបាច់ ដើម្បីទប់ស្កាត់ការកើតឡើងវិញនៃជំងឺដ៏កាចសាហាវនេះ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top