• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

Ha Nam៖ បើកសប្តាហ៍វប្បធម៌-ទេសចរណ៍ ទទួលស្គាល់រតនៈសម្បត្តិជាតិចំនួន ២ និងបេតិកភណ្ឌប្រវត្តិសាស្ត្រជាតិចំនួន៤

នាយប់មិញ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលបេតិកភណ្ឌ Tam Chuc ស្រុក Kim Bang ខេត្ត Ha Nam ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញចូលរួមពិធីបើកសប្តាហ៍វប្បធម៌ និងទេសចរណ៍ Ha Nam ឆ្នាំ ២០២៣ ដែលជាព្រឹត្តិការណ៍មួយ អបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងជប៉ុន (១៩៧៣-២០២៣)។
ការសម្តែងសិល្បៈក្នុងពិធីបើកសប្តាហ៍វប្បធម៌ និងទេសចរណ៍ Ha Nam ឆ្នាំ ២០២៣។ (រូបថត៖ VOV)

ថ្លែងមតិក្នុងពិធីបើក អនុលេខាគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធានគណៈប្រតិភូរដ្ឋសភាខេត្ត Ha Nam, លោក Truong Quoc Huy បានសង្កត់ធ្ងន់ថា៖ មកទស្សនាសប្តាហ៍វប្បធម៌ និងទេសចរណ៍ Ha Nam ឆ្នាំ ២០២៣ គណៈប្រតិភូ និងភ្ញៀវទេសចរនឹងទទួលបាននូវបទពិសោធន៍វប្បធម៌ កីឡា និងសកម្មភាពទេសចរណ៍ពិសេសចំនួន ១២។ ការរៀបចំព្រឹត្តិការណ៍ទ្រង់ទ្រាយធំ និងមានគុណភាពក្នុងក្របខណ្ឌនៃសប្តាហ៍វប្បធម៌ និងទេសចរណ៍ Ha Nam ឆ្នាំនេះ មិនត្រឹមតែជួយផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍ប៉ុណ្ណោះទេ ថែមទាំងបង្កើតឱកាសសម្រាប់អ្នកវិនិយោគមកស្វែងយល់ ធ្វើអាជីវកម្មវិនិយោគ និងអភិវឌ្ឍន៍ទេសចរណ៍នៅខេត្ត Ha Nam ទៀតផង។ លទ្ធផលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវប្បធម៌រវាងខេត្ត Ha Nam និងមូលដ្ឋានជប៉ុនបានរួមចំណែកធ្វើឱ្យទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងជប៉ុនកាន់តែស៊ីជម្រៅ

រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាម លោក Yamada Takio បានឲ្យដឹងថា Ha Nam បានក្លាយជាតំបន់គំរូមួយសម្រាប់កិច្ចសហប្រតិបត្តិការមិត្តភាពជប៉ុន-វៀតណាម។ តាមលោកឯកអគ្គរដ្ឋទូត Ha Nam បានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការទាក់ទាញការវិនិយោគពីធុរកិច្ចជប៉ុន។ ជាលទ្ធផល សហគ្រាសជប៉ុនជាច្រើនបានដំណើរការក្នុងបរិយាកាសវិនិយោគអំណោយផលបំផុត។

ក្នុងឱកាសនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ បានបង្ហាញសេចក្តីសម្រេចស្តីពីការទទួលស្គាល់រតនសម្បត្តិជាតិចំនួនពីរជូនខេត្ត Ha Nam។ ក្នុងឱកាសនេះ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ក៏បានផ្តល់សេចក្តីសម្រេចដាក់ចំណាត់ថ្នាក់បេតិកភណ្ឌប្រវត្តិសាស្ត្រជាតិ សម្រាប់បេតិកភណ្ឌចំនួន ៤ របស់ Ha Nam ផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ទទួលជួបលោក Fung Wai Ka Thomas នាយក ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ CCC និងលោក Lai Rong Huo ប្រធានក្រុមហ៊ុន Hero Shenzhen របស់ប្រទេសចិន ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Chi Dung បានស្វាគមន៍ចំពោះបណ្ដាសហគ្រាសដែលបានយកចិត្តទុកដាក់ និងមានផែនការ វិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។

Top