“កំណើន GDP នៃប្រទេសទាំងមូលក្នុងឆ្នាំ ២០២៥ ត្រូវសម្រេចបាន ៨% ឡើង ទៅ ដែលរួមចំណែកដល់ការបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំ ដើម្បីឆ្ពោះទៅរកកំណើនពីរ ខ្ទង់ក្នុងរយៈពេលដ៏យូរគ្រប់គ្រាន់ (ចាប់ពីឆ្នាំ ២០២៦)។ កំណើនលឿនប៉ុន្តែប្រកប ដោយចីរភាព រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា ធានាតុល្យភាព សំខាន់ៗ; អភិវឌ្ឍន៍ប្រកបដោយសុខដុមរមនារវាងសេដ្ឋកិច្ច និងសង្គម និងការការពារ បរិស្ថាន ធានាការពារជាតិ និងសន្តិសុខ”។
ការដាក់ជូនរដ្ឋសភាដើម្បីកែសម្រួលគោលដៅកំណើនសេដ្ឋកិច្ចឆ្នាំ២០២៥ បានបង្ហាញពីការប្ដេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការអនុវត្តប្រកប ដោយជោគជ័យនូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមដំណាក់កាល ២០២១-២០២៥ រួមចំណែកពង្រឹង និងបង្កើតមូលដ្ឋានគ្រឹះរឹងមាំដើម្បីសម្រេចបាននូវកំណើនពីរខ្ទង់ សម្រាប់រយៈពេលដ៏យូរគ្រប់គ្រាន់ នាំប្រទេសជាតិឈានចូលយុគសម័យនៃការអភិវឌ្ឍ ប្រកបដោយវិបុលភាព៕