• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

G7 គាំទ្រដល់គំនិតផ្តួចផ្តើមនៃការពន្យាពេលសងបំណុលសម្រាប់ប្រទេសក្រីក្របំផុតលើពិភពលោក

រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុនៃក្រុម G7 បានឯកភាពគាំទ្រគំនិតផ្តួចផ្តើមនៃក្រុម G20 ស្តីពីការពន្យាពេលសងបំណុលសម្រាប់ប្រទេសក្រីក្របំផុតលើពិភពលោក ប៉ុន្តែគេនៅតែអះអាងថា វិធានការណ៍នេះចាំបាច់ត្រូវកែតម្រូវឲ្យបានសមស្របដើម្បីអនុវត្តឱ្យបានល្អប្រសើរជាងមុនផងដែរ។\

ក្នុងបរិបទដែលជំងឺរាតត្បាតកូវីដ១៩នៅតែវិវត្តន៍ដ៏ស្មុគស្មាញនាពេលបច្ចុប្បន្ននេះ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុនៃក្រុម G7 បានឯកភាពគាំទ្រគំនិតផ្តួចផ្តើមនៃក្រុម G20 ស្តីពីការពន្យាពេលសងបំណុល សម្រាប់ប្រទេសក្រីក្របំផុតលើពិភពលោក ប៉ុន្តែគេនៅតែអះអាងថា វិធានការណ៍នេះចាំបាច់ត្រូវកែតម្រូវឲ្យបានសមស្របដើម្បីអនុវត្តឱ្យបានល្អប្រសើរជាងមុនផងដែរ។

រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ នៃក្រុម G7 ក៏បានសន្យាគាំទ្រដល់ប្រទេសក្រីក្រ និងងាយរងគ្រោះបំផុតនៅលើពិភពលោក ដែលធ្លាប់រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារការរីករាលដាលនៃជំងឺ COVID-19 ក៏ដូចជាផ្តល់អនុសាសន៍ដល់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (WB) ធ្វើបច្ចុប្បន្នភាពជាទៀងទាត់នូវតម្រូវការខាងហិរញ្ញវត្ថុរបស់ប្រទេសដែលមានចំណូលទាបផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល ណែនាំឲ្យប្រជាពលរដ្ឋអនុវត្តតាមគោលការណ៍ណែនាំនៃប្រទេសម្ចាស់ផ្ទះ

ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល ណែនាំឲ្យប្រជាពលរដ្ឋអនុវត្តតាមគោលការណ៍ណែនាំនៃប្រទេសម្ចាស់ផ្ទះ

នៅព្រឹកព្រលឹមថ្ងៃទី ៨ ខែមីនា (ម៉ោងនៅវៀតណាម) ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល បានចេញសេចក្តីជូនដំណឹងដល់សហគមន៍ជនវៀតណាម នៅក្នុងប្រទេសម្ចាស់ផ្ទះ ទាក់ទងនឹងវិធានការធានាសុវត្ថិភាព ដោយឌធានាសុវត្ថិភាពតាមការណែនាំរបស់បញ្ជាការរណសិរ្សផ្ទៃក្នុងអ៊ីស្រាអែល ដែលអនុវត្តចាប់ពីម៉ោង ៨ ថ្ងៃទី ៧ ខែមីនា ដល់ម៉ោង ៨ យប់ ថ្ងៃទី ៩ ខែមីនា (ម៉ោងក្នុងស្រុក) ទូទាំងប្រទេសអ៊ីស្រាអែល។

Top