• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

EuroCham៖ ភាពទាក់ទាញវិនិយោគសកលរបស់វៀតណាមនៅតែខ្លាំង​ណាស់​

របាយការណ៍សន្ទស្សន៍ទំនុកចិត្តអាជីវកម្ម (BCI) របស់សមាគមធុរកិច្ចអឺរ៉ុបនៅវៀតណាម (EuroCham) និង Decision Lab បានបង្ហាញថា BCI របស់វៀតណាមបានកើនឡើងពីកម្រិត ៤៣,៥ពិន្ទុ ក្នុងត្រីមាសទី ២ ឆ្នាំ២០២៣ ឡើងដល់ ៤៥,១ពិន្ទុក្នុងត្រីមាសទី៣នេះ។

នេះជាព័ត៌មានដែល EuroCham បានប្រកាសនៅថ្ងៃទី៩ ខែតុលា។ យោងតាមការវាយតម្លៃរបស់ EuroCham បើទោះបីជាសន្ទស្សន៍ទំនុកចិត្តនៅតែទាបជាង ៥០ ពិន្ទុ ក្នុងរយៈពេល ៤ត្រីមាសជាប់ៗគ្នាក៏ដោយ ការកើនឡើងនេះក៏បានបង្ហាញពីសញ្ញាវិជ្ជមាននៅក្នុងសេដ្ឋកិច្ចវៀតណាម។

  រូបថត៖ VOV  

EuroCham បានវាយតម្លៃថា ភាពទាក់ទាញការវិនិយោគសកលរបស់វៀតណាមនៅតែរឹងមាំ ដោយមាន ៦៣% នៃអាជីវកម្មដែលត្រូវបានស្ទង់មតិបានចាត់ថ្នាក់វៀតណាមក្នុង Top ១០ គោលដៅវិនិយោគផ្ទាល់ពីបរទេស (FDI)។ ជាពិសេស ៣១% បានចាត់ថ្នាក់វៀតណាមក្នុង Top ៣ គោលដៅវិនិយោគ FDI។ គួរឲ្យកត់សម្គាល់ថា អាជីវកម្មជាងពាក់កណ្តាលដែលបានស្ទង់មតិមានផែនការបង្កើនការវិនិយោគផ្ទាល់ពីបរទេសនៅវៀតណាម ខណៈដែលឆ្នាំ ២០២៣ ជិតដល់ទីបញ្ចប់ហើយ។ ប្រធាន EuroCham លោក Gabor Fluit បានសង្កត់ធ្ងន់ថា "ក្រុមអឺរ៉ុបជឿជាក់លើវៀតណាម" ហើយថា ជិត១/៣នៃសមាជិក EuroCham បានចាត់ថ្នាក់វៀតណាមក្នុងចំណោមគោលដៅវិនិយោគកំពូលទាំងបី ដែលផ្ញើសារដ៏រឹងមាំនៃទំនុកចិត្តរបស់សហគ្រាសអឺរ៉ុបទៅក្នុងទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាម។

យោងតាមការវាយតម្លៃរបស់ធុរកិច្ចអ៊ឺរ៉ុបនៅវៀតណាម ជាងពីរឆ្នាំបន្ទាប់ពីការអនុវត្តន៍ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU - វៀតណាម (EVFTA) បន្តមានផលប៉ះពាល់ជាវិជ្ជមានយ៉ាងខ្លាំង ចំពោះទិដ្ឋភាពធ្វើអាជីវកម្មនៅវៀតណាម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកអគ្គលេខាបក្សតូ ឡឹម៖ ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការខ្ជះខ្ជាយ និងភាពអវិជ្ជមាន គឺជាភារកិច្ចដ៏សំខាន់ពិសេស

លោកអគ្គលេខាបក្សតូ ឡឹម៖ ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការខ្ជះខ្ជាយ និងភាពអវិជ្ជមាន គឺជាភារកិច្ចដ៏សំខាន់ពិសេស

អញ្ជើញថ្លែងសេចក្ដីសន្និដ្ឋាននៅជំនួបធ្វើការ លោកអគ្គលេខាបក្សតូ ឡឹម បានសង្កត់ធ្ងន់ថា ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការខ្ជះខ្ជាយ និងភាពអវិជ្ជមាន គឺជាភារកិច្ចដ៏សំខាន់ពិសេស ជាប្រចាំ និងយូរអង្វែង ក្នុងការងារកសាង ពង្រឹងបក្ស និងប្រព័ន្ធនយោបាយ។

Top