• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

EU ស្នើឲ្យបង្កើត សាកលវិទ្យាល័យស្តង់ដារអឺរ៉ុបនៅទីក្រុងហាណូយ

នាថ្ងៃទី ១៦ មិថុនា ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយលោក Chu Ngoc Anh បានទទួលជួបជាមួយ លោកឯកអគ្គរដ្ឋទូត Giorgio Aliberti ប្រធានស្ថានបេសកកម្មសហភាពអឺរ៉ុប (EU) ប្រចាំនៅវៀតណាម ដើម្បីពិភាក្សាលើបណ្ដាបញ្ហាដែលមានការយកចិត្តទុកដាក់ដូចគ្នា ក្នុងនោះមានគម្រោងមហាវិទ្យាល័យគ្រប់គ្រងអឺរ៉ុប។ អញ្ជើញចូលរួមជំនួបនេះ មានវត្តមានឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពបារាំង បែលហ្ស៊ិក និងអ៊ីតាលី។

ទិដ្ឋភាពនៃជំនួប (រូបថត៖ TTXVN)


រំលឹកអំពីកិច្ចសហប្រតិបត្តិការលេចធ្លោរវាងវៀតណាម និង EU នោះ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយលោក Chu Ngoc Anh បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី វៀតណាម- EU (EV FTA) គឺជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយថែមទៀត ព្រមទាំងមានទំនាក់ទំនងដ៏ល្អប្រសើររវាង វៀតណាម- EU ហើយជាបុព្វបទដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការរវាងទីក្រុងហាណូយ ជាមួយបណ្ដាដៃគូអឺរ៉ុប។ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងសង្ឃឹមថាទីក្រុងហាណូយនិងបណ្ដាដៃគូ EU នឹងបន្តជំរុញបណ្ដាគម្រោង សហប្រតិបត្តិការទ្វេភាគី រួមចំណែកពង្រឹងវិបុលភាពរួមផងដែរ។

ជាការឆ្លើយតប លោក ឯកអគ្គរដ្ឋទូត Giorgio Aliberti ប្រធានស្ថានបេសកកម្មសហភាពអឺរ៉ុប (EU) ប្រចាំនៅវៀតណាមបានសម្ដែងក្ដីសប្បាយរីករាយចំពោះទំនាក់ទំនងដ៏ល្អប្រសើររវាងទីក្រុងហាណូយ ជាមួយបណ្ដាដៃគូអឺរ៉ុបនារយៈពេលកន្លងទៅ។ ភាគីទាំងពីរបាននិងកំពុងអនុវត្តន៍កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដូចជាសេដ្ឋកិច្ច វប្បធម៌ និងអប់រំ ក្នុងនោះមានគម្រោងសាកលវិទ្យាល័យគ្រប់គ្រងអឺរ៉ុប។ លោកឯកអគ្គរដ្ឋទូត Giorgio Aliberti សង្ឃឹមថាអាជ្ញាធរទីក្រុងនឹងបង្កលក្ខណៈងាយស្រួល ដើម្បីជំរុញគម្រោងនេះនាពេលខាងមុខផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

Khai mạc Lễ hội Kỷ niệm 30 năm hàng Việt Nam chất lượng – Tự hào và tiếp nối

Khai mạc Lễ hội Kỷ niệm 30 năm hàng Việt Nam chất lượng – “Tự hào và tiếp nối”

Tối 8/10, tại Công viên Lê Văn Tám, Thành phố Hồ Chí Minh, Hiệp hội Doanh nghiệp hàng Việt Nam chất lượng cao tổ chức lễ khai mạc Lễ hội Kỷ niệm 30 năm hàng Việt Nam chất lượng – “Tự hào và tiếp nối”, với chuỗi hoạt động được xây dựng theo ba trục xuyên suốt: ký ức – con người – doanh nghiệp thật.

Top