• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

EU និងឥណ្ឌាបានបញ្ចប់វង់ចរចាពាណិជ្ជកម្មលើកដំបូង

នាយប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២២ នៅទីក្រុង New Delhi ប្រទេសឥណ្ឌា និងសហភាពអឺរ៉ុប (EU) បានបញ្ចប់វង់ចរចាលើកដំបូងក្រោយរយៈពេល៩ ឆ្នាំនៃការអាក់ខាន ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មនិងវិនិយោគទ្វេភាគី រួមទាំងម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ(GI) ផងដែរ។
  កុងតឺន័រដឹកទំនិញនៅជិតតំបន់កំពង់ផែក្នុងទីក្រុង Kolkata ប្រទេសឥណ្ឌា។ (រូបថត៖ AFP/TTXVN)  

ការចរចារអូសបន្លាយរយៈពេលមួយសប្តាហ៍កន្លងមកនេះ ត្រូវបានរៀបចំឡើងក្នុងទម្រង់នៃការរួមបញ្ចូលគ្នា ក្នុងនោះប្រតិភូមួយចំនួនបានចូលរួមដោយផ្ទាល់នៅទីក្រុង New Delhi និងមន្ត្រីភាគច្រើនចូលរួមតាមប្រព័ន្ធអ៊ីនធឺណេត។ នៅក្នុងវង់ចរចានេះ ភាគីទាំងពីរបានរៀបចំសម័យប្រជុំបច្ចេកទេសចំនួន ៥២លើក ស្តីពីវិស័យគោលនយោបាយចំនួន ១៨ ដែលទាក់ទងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) និងសម័យប្រជុំចំនួន ៧ ស្តីពីការគាំពារវិនិយោគនិងម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ។

ក្នុងដំណាក់កាលឆ្នាំ ២០២១-២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងឥណ្ឌា និង EU ទទួលបាន ១១៦,៣៦ ពាន់លានដុល្លារអាមេរិក។ សហភាពអឺរ៉ុបគឺជាដៃគូពាណិជ្ជកម្មធំទី ២ របស់ឥណ្ឌាបន្ទាប់ពីសហរដ្ឋអាមេរិក និងជាទិសដៅធំទី ២ សម្រាប់ផលិតផលនាំចេញរបស់ឥណ្ឌា។

ក្រសួងពាណិជ្ជកម្មឥណ្ឌាបានឲ្យដឹងថា ភាគីទាំងពីរកំពុងឆ្ពោះទៅរកការ ចរចាដ៏ទំហំទូលាយ មានតុល្យភាព លើគ្រប់ជ្រុងជ្រោយ ដោយផ្អែកលើគោលការណ៍យុត្តិធម៌ និងផលប្រយោជន៍ទៅវិញទៅមក។ តាមការគ្រោងទុក វង់ចរចាលើកទី ពីរនឹងប្រព្រឹត្តិទៅនៅខែកញ្ញាឆ្នាំ២០២២ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ទីក្រុង ដាណាំង (Da Nang) ស្ថិតក្នុងបញ្ជីគោលដៅទេសចរណ៍ទាំង ៥០ ដែលគប្បីទៅទស្សនានៅឆ្នាំ ២០២៧

ទីក្រុង ដាណាំង (Da Nang) ស្ថិតក្នុងបញ្ជីគោលដៅទេសចរណ៍ទាំង ៥០ ដែលគប្បីទៅទស្សនានៅឆ្នាំ ២០២៧

ទីក្រុងដាណាំង របស់វៀតណាម ទើបតែត្រូវបានទស្សនាវដ្តីទេសចរណ៍ឈានមុខគេរបស់ពិភពលោក Travel + Leisure (សហរដ្ឋអាមេរិក) ដាក់បញ្ចូលក្នុងបញ្ជី "គោលដៅទេសចរណ៍ល្អបំផុតទាំង ៥០ សម្រាប់ធ្វើដំណើរទេសចរណ៍នៅឆ្នាំ ២០២៧"។ទីក្រុងហូជីមិញ (VIFC-HCMC) បានប្រកាសសមាជិកចំនួន ៧ នាក់​បន្ថែម​ទៀត ដែលត្រូវបានរំពឹងថា នឹងកៀងគរថវិកាប្រហែល ៥ ពាន់លានដុល្លារអាមេរិកសម្រាប់​ដំណាក់កាល ២០២៧-២០៣០ ដែលបង្កើន​ការព្យាករណ៍​ដើមទុនសរុបនៃឆ្នាំ ២០៣០ ឡើង​ដល់ ៧,៧ ពាន់លានដុល្លារអាមេរិក។

Top