• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

Bloomberg៖ វៀតណាមមានប្រៀបខ្លាំងអំពីល្បឿនកំណើនទេសចរណ៍នៅអាស៊ីអាគ្នេយ៍

ទីភ្នាក់ងារព័ត៌មាន Bloomberg ទើបតែបានចុះផ្សាយអត្ថបទវិភាគ និងពន្យល់ពីកត្តាដែលនាំវៀតណាមក្លាយជាប្រទេសនាំមុខគេក្នុងអត្រាល្បឿនទេសចរណ៍នៅអាស៊ីអាគ្នេយ៍។ Bloomberg បានដកស្រង់ទិន្នន័យដែលបង្ហាញថា វិស័យទេសចរណ៍វៀតណាមកំពុងដំណើរការលើសពីកំណើន។

វៀតណាមស្វាគមន៍ភ្ញៀវអន្តរជាតិច្រើនជាងគេទីបីនៅអាស៊ីអាគ្នេយ៍ ដែលមានភ្ញៀវអន្តរជាតិចំនួន ១៧,៦ លាននាក់នៅឆ្នាំ ២០២៤ លើសប្រទេសសិង្ហបុរី ហើយបច្ចុប្បន្នស្ថិតនៅពីក្រោយប្រទេសថៃ និងម៉ាឡេស៊ីតែប៉ុណ្ណោះ។ ចំនួនភ្ញៀវអន្តរជាតិដ៏គួរអោយចាប់អារម្មណ៍នេះបានរួមចំណែកធ្វើឱ្យវៀត ណាមក្លាយជាប្រទេសនាំមុខគេក្នុងតំបន់ ទាក់ទងនឹងល្បឿនងើបឡើងវិញនៃវិស័យទេសចរណ៍បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៩ ដែលជាពេលវេលាមុនពេលការរាតត្បាតនៃជំងឺកូវីដ-១៩។

Bloomberg បានវិភាគថា មានកត្តាជាច្រើនដើម្បីពន្យល់ពីការបង្កើនភាពទាក់ទាញរបស់វៀតណាមក្នុងក្រសែភ្នែកភ្ញៀវទេសចរអន្តរជាតិ ក្នុងនោះមាន៖ ការបង្កើនជើងហោះហើរអន្តរជាតិ  តភ្ជាប់ភ្ញៀវទេសចរបរទេសដោយផ្ទាល់ មកកាន់វៀតណាម; ការអភិវឌ្ឍ

សណ្ឋាគារប្រណិតនៅវៀតណាម; រួមជាមួយនឹងគោលនយោបាយទិដ្ឋាការដែលអាចបត់បែនបាន។ ទាំងនេះគឺជាកត្តាចម្បងដែលបានជួយលើកកំពស់ឋានៈរបស់វិស័យទេសចរណ៍វៀតណាមនារយៈពេលកន្លងមកនេះ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាម-ចិនកសាងព្រំដែនសន្តិភាពនិងមិត្តភាព

វៀតណាម-ចិនកសាងព្រំដែនសន្តិភាពនិងមិត្តភាព

ទំនាក់ទំនងវៀតណាម-ចិន តាមបណ្តោយព្រំដែនគោក ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ត្រូវបានបន្តពង្រឹងក្នុងទិសដៅសន្តិភាព ស្ថិរភាព និងសហប្រតិបត្តិការ។ ដោយផ្អែកលើមូលដ្ឋាននៃឯកសារច្បាប់ និងយន្តការសហប្រតិបត្តិការជាក់ស្តែង ដូចជាកម្មវិធីជួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែន ប្រទេសទាំងពីរកំពុងបង្កើនការសម្របសម្រួលក្នុងការគ្រប់គ្រង ការពារព្រំដែន លើកកម្ពស់ការអភិវឌ្ឍ និងតភ្ជាប់ប្រជាជននៅតំបន់ព្រំដែន ឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពយូរ អង្វែង។

Top