ទីភ្នាក់ងារព័ត៌មាន Bloomberg ទើបតែបានចុះផ្សាយអត្ថបទវិភាគ និងពន្យល់ពីកត្តាដែលនាំវៀតណាមក្លាយជាប្រទេសនាំមុខគេក្នុងអត្រាល្បឿនទេសចរណ៍នៅអាស៊ីអាគ្នេយ៍។ Bloomberg បានដកស្រង់ទិន្នន័យដែលបង្ហាញថា វិស័យទេសចរណ៍វៀតណាមកំពុងដំណើរការលើសពីកំណើន។
វៀតណាមស្វាគមន៍ភ្ញៀវអន្តរជាតិច្រើនជាងគេទីបីនៅអាស៊ីអាគ្នេយ៍
ដែលមានភ្ញៀវអន្តរជាតិចំនួន ១៧,៦ លាននាក់នៅឆ្នាំ ២០២៤
លើសប្រទេសសិង្ហបុរី ហើយបច្ចុប្បន្នស្ថិតនៅពីក្រោយប្រទេសថៃ និងម៉ាឡេស៊ីតែប៉ុណ្ណោះ។
ចំនួនភ្ញៀវអន្តរជាតិដ៏គួរអោយចាប់អារម្មណ៍នេះបានរួមចំណែកធ្វើឱ្យវៀត
ណាមក្លាយជាប្រទេសនាំមុខគេក្នុងតំបន់ ទាក់ទងនឹងល្បឿនងើបឡើងវិញនៃវិស័យទេសចរណ៍បើប្រៀបធៀបទៅនឹងឆ្នាំ
២០១៩ ដែលជាពេលវេលាមុនពេលការរាតត្បាតនៃជំងឺកូវីដ-១៩។
Bloomberg
បានវិភាគថា
មានកត្តាជាច្រើនដើម្បីពន្យល់ពីការបង្កើនភាពទាក់ទាញរបស់វៀតណាមក្នុងក្រសែភ្នែកភ្ញៀវទេសចរអន្តរជាតិ
ក្នុងនោះមាន៖ ការបង្កើនជើងហោះហើរអន្តរជាតិ តភ្ជាប់ភ្ញៀវទេសចរបរទេសដោយផ្ទាល់
មកកាន់វៀតណាម; ការអភិវឌ្ឍ
សណ្ឋាគារប្រណិតនៅវៀតណាម; រួមជាមួយនឹងគោលនយោបាយទិដ្ឋាការដែលអាចបត់បែនបាន។
ទាំងនេះគឺជាកត្តាចម្បងដែលបានជួយលើកកំពស់ឋានៈរបស់វិស័យទេសចរណ៍វៀតណាមនារយៈពេលកន្លងមកនេះ៕