• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

Binh Dinh អុជធូបរំលឹកខួបលើកទី ២៣៦ នៃជ័យជំនះ Ngoc Hoi - Dong Da

នាថ្ងៃទី ១ ខែកុម្ភៈ (ត្រូវនឹងថ្ងៃទី ៤ នៃបុណ្យតេត) ខេត្ត Binh Dinh បានប្រារព្ធពិធីអុជធូបនិងដាក់ផ្កា ដើម្បីរំលឹកខួបលើកទី ២៣៦ នៃជ័យជំនះ Ngoc Hoi - Dong Da (១៧៨៩ - ២០២៥)។
នារសៀលថ្ងៃទី ១ កុម្ភៈ កម្មាភិបាលនិងប្រជាជននៅខេត្ត Binh Dinh ច្រើននាក់បានអុជធូបនៅវត្ត Kinh Thien (រូបថត៖ Thanh Hai/VOV)

ក្នុងពិធីនេះ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រជាជនខេត្ត លោក Nguyen Tuan Thanh បានចាត់ទុកថា៖ លើកកំពស់ស្មារតីជ័យជំនះ Ngoc Hoi - Dong Da និងស្មារតីជ័យជំនះដ៏ឆាប់រហ័សរបស់ស្តេច Quang Trung ខេត្ត Binh Dinh បន្តលើកកម្ពស់សាមគ្គីភាព ស្មារតីច្នៃប្រឌិតថ្មី ខ្លួនទីពឹងខ្លួន សេចក្តីប្រាថ្នាដើម្បីបង្កើនល្បឿន និងបង្កើតចំណុចលោតផ្លោះ។ ទន្ទឹមនឹងនោះ ត្រូវខិតខំប្រកួតប្រជែងក្នុងផលិតកម្មការងារនិងអាជីវកម្ម ពង្រីកសក្តានុពលនិងគុណសម្បត្តិរបស់ខេត្ត; កៀរគរធនធានទាំងអស់សម្រាប់ការវិនិយោគអភិវឌ្ឍន៍ ដើម្បីអនុវត្តប្រកបដោយជោគជ័យ និងគ្រប់ជ្រុងជ្រោយនូវគោលដៅ និងភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០២៥ ខិតខំកសាងខេត្ត Binh Dinh ទៅជាខេត្តអភិវឌ្ឍន៍របស់ប្រទេសទាំងមូល;ចូលរួមចំណែកជាមួយប្រទេសទាំងមូល ដើម្បីអនុវត្តដំណើរការនវានុវត្តន៍ប្រកបដោយជោគជ័យ និងស្ទុះឈានទៅមុខយ៉ាងខ្លាំងក្លា៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

អគ្គលេខាបក្ស លោក តូ ឡឹម៖ បេសកកម្មរបស់បក្សកុម្មុយនិស្តវៀតណាមគឺដឹកនាំ និងនាំប្រទេសឱ្យឈានចូលយុគ្គសម័យអភិវឌ្ឍន៍និងវិបុលភាព

អគ្គលេខាបក្ស លោក តូ ឡឹម៖ បេសកកម្មរបស់បក្សកុម្មុយនិស្តវៀតណាមគឺដឹកនាំ និងនាំប្រទេសឱ្យឈានចូលយុគ្គសម័យអភិវឌ្ឍន៍និងវិបុលភាព

ក្នុងរយៈពេល ៩៥ ឆ្នាំកន្លងមក បក្សកុម្មុយនិស្តវៀតណាមបានដឹក នាំប្រទេសឆ្លងកាត់រាល់ការលំបាក និងបញ្ហាប្រឈមរាប់មិនអស់ បង្កើតនូវជ័យជំនះ និងសមិទ្ធិផលដ៏មហិមារ ដែលបន្សល់ទុកនូវសញ្ញាណយ៉ាងត្រចេះត្រចង់នៅក្នុង ប្រវត្តិសាស្រ្តដ៏រុងរឿងរបស់ជាតិ។

Top