• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ASIAD ២០២៣៖ ក្រុមបាល់ទាត់អូឡាំពិកវៀតណាមចាប់ផ្តើមយ៉ាងរលូន

ក្នុងការប្រកួតបើកឆាកនៃពូល B បាល់ទាត់បុរស ដែលបានប្រព្រឹត្តិទៅនៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ នៅកីឡដ្ឋាន Limping ទីក្រុង Hangzhou ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៩ (ASIAD ២០២៣) ក្រុមបាល់ទាត់អូឡាំពិកវៀតណាម បានយកឈ្នះក្នុងលទ្ធផល ៤-២ ទល់នឹង ក្រុមអូឡាំពិកម៉ុងហ្គោលី។

គ្រាប់បាល់បញ្ចូលទីចំនួន២គ្រាប់ របស់ Quoc Viet រួមជាមួយនឹងគ្រាប់បាល់បញ្ចូលទីរបស់ Van Khang និង Nguyen Hoang បានជួយឱ្យក្រុមបាល់ទាត់អូឡាំពិកវៀតណាមមនាការចាប់ផ្តើមយ៉ាងរលូន និងមានឱកាសដើម្បីយកឈ្នះសំបុត្រចូលប្រកួតវគ្គ ១/៨ បាល់ទាត់បុរសនៅ ASIAD ២០២៣។

យោងតាមតារាងការប្រកួតនៅថ្ងៃព្រហស្បតិ៍ទី ២១ ខែកញ្ញានេះ ក្រុមអូឡាំពិកវៀតណាមនឹងមានការប្រកួតលើកទីពីរ ជួបជាមួយក្រុមអូឡាំពិកអ៊ីរ៉ង់។ ក្នុងការប្រកួតចុងក្រោយនៃវគ្គចែកពូល នៅថ្ងៃអាទិត្យ ទី ២៤ ខែកញ្ញា កូនសិស្សរបស់គ្រូបង្វឹក Hoang Anh Tuan នឹងប្រកួតនឹងក្រុមអូឡាំពិកអារ៉ាប៊ីសាអូឌីត៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ថ្នាក់ដឹកនាំបក្សនិងរដ្ឋ អញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ ក្នុងឱកាសខួបលើកទី៩៦ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម

ថ្នាក់ដឹកនាំបក្សនិងរដ្ឋ អញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ ក្នុងឱកាសខួបលើកទី៩៦ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម

ក្នុងឱកាសអបអរសាទរខួបលើកទី ៩៦ នៃការបង្កើតបក្សកុម្មុយនិស្តវៀត ណាម )៣ កុម្ភៈ ១៩៣០-៣ កុម្ភៈ ២០២៦) នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ គណៈប្រតិភូបនៃគណៈកម្មាធិការមជ្ឈិមបក្ស រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាល និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានអញ្ជើញដាក់កម្រងផ្កា និងអញ្ជើញចូលប្រាង្គ តំកលសព គោរពវិញ្ញាណក្ខ័ន្ធលោកប្រធាន ហូជីមិញ។

Top