• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ASIAD ២០២៣៖ ក្រុមបាល់ទាត់អូឡាំពិកវៀតណាមចាប់ផ្តើមយ៉ាងរលូន

ក្នុងការប្រកួតបើកឆាកនៃពូល B បាល់ទាត់បុរស ដែលបានប្រព្រឹត្តិទៅនៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ នៅកីឡដ្ឋាន Limping ទីក្រុង Hangzhou ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៩ (ASIAD ២០២៣) ក្រុមបាល់ទាត់អូឡាំពិកវៀតណាម បានយកឈ្នះក្នុងលទ្ធផល ៤-២ ទល់នឹង ក្រុមអូឡាំពិកម៉ុងហ្គោលី។

គ្រាប់បាល់បញ្ចូលទីចំនួន២គ្រាប់ របស់ Quoc Viet រួមជាមួយនឹងគ្រាប់បាល់បញ្ចូលទីរបស់ Van Khang និង Nguyen Hoang បានជួយឱ្យក្រុមបាល់ទាត់អូឡាំពិកវៀតណាមមនាការចាប់ផ្តើមយ៉ាងរលូន និងមានឱកាសដើម្បីយកឈ្នះសំបុត្រចូលប្រកួតវគ្គ ១/៨ បាល់ទាត់បុរសនៅ ASIAD ២០២៣។

យោងតាមតារាងការប្រកួតនៅថ្ងៃព្រហស្បតិ៍ទី ២១ ខែកញ្ញានេះ ក្រុមអូឡាំពិកវៀតណាមនឹងមានការប្រកួតលើកទីពីរ ជួបជាមួយក្រុមអូឡាំពិកអ៊ីរ៉ង់។ ក្នុងការប្រកួតចុងក្រោយនៃវគ្គចែកពូល នៅថ្ងៃអាទិត្យ ទី ២៤ ខែកញ្ញា កូនសិស្សរបស់គ្រូបង្វឹក Hoang Anh Tuan នឹងប្រកួតនឹងក្រុមអូឡាំពិកអារ៉ាប៊ីសាអូឌីត៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិគូសបញ្ជាក់ពីសាររបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹម ស្តីពីតួនាទីរបស់តំបន់អាស៊ី-ប៉ាស៊ីហ្វិក

ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិគូសបញ្ជាក់ពីសាររបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹម ស្តីពីតួនាទីរបស់តំបន់អាស៊ី-ប៉ាស៊ីហ្វិក

ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបន្តផ្តោតការយកចិត្តទុកដាក់លើសុន្ទរកថាសំខាន់របស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹម នៅឯកិច្ចសន្ទនា Shangri-La លើកទី ២៣ នៅប្រទេសសិង្ហបុរី ដែលលោកបានគូសបញ្ជាក់ជាពិសេសលើសារដែលថា តំបន់អាស៊ី-ប៉ាស៊ីហ្វិកមិនត្រឹមតែជាចំណុចប្រសព្វសម្រាប់បញ្ហាប្រឈមសកលប៉ុណ្ណោះទេ ប៉ុន្តែក៏ជាប្រភពនៃដំណោះស្រាយសម្រាប់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍទៀតផង។

Top