ចំណុចលេចធ្លោនៅថ្ងៃទី២៥ ខែកញ្ញា គឺការប្រកួតបើកឆាករបស់ក្រុមវាយសីវៀតណាម។ ការប្រកួតប្រជែងដណ្តើមមេដាយក៏ប្រព្រឹត្តទៅយ៉ាងខ្លាំងក្លា ក្នុងការប្រកួតកីឡាហែលទឹក អត្តពលកម្ម លើកទម្ងន់ បាញ់កាំភ្លើង និងកីឡាផ្សេងៗទៀតផងដែរ។
នាព្រឹកថ្ងៃទី ២៥ ខែកញ្ញា កីឡាករហែលទឹកវៀតណាម ៤ នាក់ គឺ Pham Thanh Bao, Nguyen Huy Hoang, Tran Van Nguyen Quoc និង Duong Van Hoang Quy សុទ្ធតែទទួលបានសំបុត្រចូលវគ្គផ្តាច់ព្រ័ត្រកីឡាហែលទឹក ដើម្បីប្រកួតប្រជែងដណ្តើមមេដាយនៅ ASIAD ២០។
មុននោះ នៅថ្ងៃទី២៤ ខែកញ្ញា ក្រុមកីឡាវៀតណាមបានឈ្នះមេដាយប្រាក់ ១គ្រឿង និងមេដាយសំរិទ្ធ ៧គ្រឿង។ គិតត្រឹមចុងថ្ងៃទី២៤ ខែកញ្ញា ក្រុមកីឡាវៀតណាមបានជាប់ចំណាត់ថ្នាក់លេខ២០ ក្នុងតារាងមេដាយសរុប ជាមួយនឹងមេដាយមាស ១ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ១៤គ្រឿង។ ប្រទេសចិននាំមុខគេក្នុងតារាងមេដាយនៅ ASIAD ២០ ហើយប្រទេសម្ចាស់ផ្ទះជប៉ុនជាប់ចំណាត់ថ្នាក់លេខ២៕





