• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

Army Games ២០២១៖ ក្រុមគីមីវិទ្យាយោធាវៀតណាមប្រកួតប្រជែងនៅចិន

ការប្រកួតកីឡាកងទ័ពឆ្នាំ ២០២១ រៀបចំដោយក្រសួងការពារជាតិនៃសហព័ន្ធរុស្ស៊ី ដោយមានវិញ្ញាសារប្រកួតចំនួន ៣៦ មុខ ដែលប្រព្រឹត្តទៅនៅប្រទេសនិងតំបន់ចំនួន ១២។

ព្រឹត្តិការណ៍នេះត្រូវបានបើកដំណាលគ្នានៅថ្ងៃទី ២២ ខែសីហានៅតាមកន្លែងនានា ដោយពេលវេលាបើកធ្វើឡើងតាមពេលវេលាផ្សេងៗគ្នានៅក្នុងទីតាំងទាំងនេះ។

នៅព្រឹកថ្ងៃទី ២២ ខែសីហា នៅទីលានហ្វឹកហាត់នៃមូលដ្ឋានយោធា Korla ក្នុងតំបន់ស្វយ័ត Xinjiang ប្រទេសចិន ពិធីបើកការប្រកួតកីឡាយោធាអន្តរជាតិ ២០២១ (Army Games ២០២១) បានប្រព្រឹត្តទៅ។ នៅប្រទេសចិនមានវិញ្ញាសារប្រកួតចំនួន ៣ រួមមាន “បរិស្ថានមានសុវត្ថិភាព” “មេឃខៀវ” និង“ ការវាយឆ្មក់”។ ក្រុមគីមីវិទ្យានៃកងទ័ពប្រជាជនវៀតណាមដែលមានកម្មាភិ បាលនិងយុទ្ធជនចំនួន ២០ នាក់នៃកងទ័ពគីមី ចូលរួមប្រកួតប្រជែងក្នុងវិញ្ញាសារ “បរិស្ថានមានសុវត្ថិភាព”។

នេះជាលើកទី ៤ ហើយដែលកងទ័ពប្រជាជនវៀតណាមបានចូលរួមក្នុងការកីឡាកងទ័ពនិងចូលរួមប្រកួតក្នុងវិញ្ញាសារច្រើនបំផុត។ កីឡាកងទ័ពឆ្នាំ ២០២១ គូសសញ្ញាសម្គាល់ថ្មីមួយនៅពេលដែលកងទ័ពប្រជាជនវៀតណាមធ្វើជាម្ចាស់ផ្ទះការប្រកួតលើវិញ្ញាសារពីរ។ នេះក៏ជាលើកដំបូងផងដែរ កងទ័ពជើងទឹកប្រជាជនវៀតណាមបានបញ្ជូននាវាចម្បាំង ០១៥- Tran Hung Dao និង ០១៦- Quang Trung ទៅចូលរួមការប្រកួតប្រជែងដណ្តើមពានរង្វាន់ “Sea Cup” នៅឯកីឡាកងទ័ព៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញទៅទស្សនរោងចក្របច្ចេកវិទ្យានៅសិង្ហបុរី

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញទៅទស្សនរោងចក្របច្ចេកវិទ្យានៅសិង្ហបុរី

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់សាធារណរដ្ឋសិង្ហបុរី និងថ្លែងសុន្ទរកថាដ៏សំខាន់នៅក្នុងកិច្ចសន្ទនា Shangri-La លើកទី ២៣ នៅព្រឹកថ្ងៃទី ៣០ ខែឧសភា (ម៉ោងក្នុងស្រុក) លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានចូលរួមពិធីដាំដើមឈើនៅសួនរុក្ខជាតិសិង្ហបុរី។

Top