• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

APPF-៣០៖ រដ្ឋសភាវៀតណាមចែករំលែកបទពិសោធន៍អំពីតួនាទីក្នុងការជំរុញការស្តារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីជំងឺកូវីដ ១៩

នៅក្នុងសម័យប្រជុំ គណៈប្រតិភូមកពីបណ្តាប្រទេសជាសមាជិក APPF បានចែករំលែកនូវទស្សនៈគោលនយោបាយ និងបទពិសោធន៍របស់ខ្លួន លើការពង្រឹងតួនាទីរបស់ស្ថាប័ននីតិប្បញ្ញត្តិក្នុងការដោះស្រាយបញ្ហាប្រឈមនានា ដែលរារាំងការងើបឡើងវិញ និងការអភិវឌ្ឍសេដ្ឋកិច្ចបន្ទាប់ពីជំងឺរាតត្បាត កូវីដ-១៩។
  កិច្ចពិភាក្សាតុមូល "តួនាទីរបស់សមាជិកសភាវ័យក្មេងក្នុងការសម្រេចបាននូវគោលដៅ គ្មានអ្នកណាម្នាក់ត្រូវបោះបង់ចោលនៅក្រោយ" ក្នុងក្របខ័ណ្ឌនៃវេទិកាសភាអាស៊ីប៉ា-ស៊ីហ្វិកលើកទី៣០ (APPF-៣០) នៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២២ (រូបថត៖ អ្នកយកព័ត៌មាន VOV ប្រចាំនៅថៃ)  

នាថ្ងៃទី ២៧ ខែតុលា នៅប្រទេសថៃ កិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី ៣០ (APPF-30) បានបន្តសកម្មភាពដោយសម័យប្រជុំពេញអង្គស្តីពីនយោបាយ-សន្តិសុខ តួនាទីរបស់សមាជិកសភាវ័យក្មេងក្នុងការអនុវត្តគោលដៅ “គ្មានអ្នកណាម្នាក់ត្រូវបោះបង់ចោលនៅពីក្រោយ” សេដ្ឋកិច្ច និង បញ្ហាពាណិជ្ជកម្ម។ នៅក្នុងសម័យប្រជុំ គណៈប្រតិភូមកពីបណ្តាប្រទេសជាសមាជិក APPF បានចែករំលែកនូវទស្សនៈគោលនយោបាយ និងបទពិសោធន៍របស់ខ្លួន លើការពង្រឹងតួនាទីរបស់ស្ថាប័ននីតិប្បញ្ញត្តិក្នុងការដោះស្រាយបញ្ហាប្រឈមនានា ដែលរារាំងការងើបឡើងវិញ និងការអភិវឌ្ឍសេដ្ឋកិច្ចបន្ទាប់ពីជំងឺរាតត្បាត កូវីដ-១៩;  ដាក់ចេញវិធានការ និងមានសកម្មភាពជាបន្ទាន់ដើម្បីជួយដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្រោយជំងឺរាតត្បាត។ ចែករំលែកអំពីបទពិសោធន៍របស់វៀតណាម ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភា លោក Vu Hai Ha ប្រធានគណៈប្រតិភូវៀតណាមចូលរួម APPF-៣០ បានអះអាងថា៖  “រដ្ឋសភាវៀតណាមបានសកម្មក្នុងការរួមដំណើរជាមួយរដ្ឋាភិបាល ដើម្បីផ្សព្វផ្សាយនិងអនុវត្តន៍កម្មវិធីស្តារសេដ្ឋកិច្ចសង្គម។ ពោលគឺ រដ្ឋសភាបានបើកសម័យប្រជុំពិសេស ដែលក្នុងនោះបានអនុម័តលើកម្មវិធីស្តារឡើងវិញដោយមានតម្លៃជិត ១៧ពាន់លានដុល្លារអាមេរិក (ស្មើរនឹង ៣៥ ពាន់ពាន់លានដុង) ហើយកម្មវិធីសរុបគឺប្រហែលជាង ៨% នៃផលិតផលក្នុងស្រុកសរុប (GDP) បាននាំមកនូវលទ្ធផលវិជ្ជមានសម្រាប់សេដ្ឋកិច្ចសង្គមវៀតណាម។ ជាលើកដំបូងក្នុងរយៈពេល ១០ ឆ្នាំ  កន្លងមក វៀតណាមសម្រេចបានកំណើនសេដ្ឋកិច្ចប្រហែល ៨% នៅឆ្នាំនេះ អតិផរណាត្រូវបានគ្រប់គ្រង ហើយសមតុល្យសេដ្ឋកិច្ចសំខាន់ៗត្រូវបានធានា។ ទាំងនេះគឺជាបទពិសោធន៍ដែលយើងអាចចែករំលែកជាមួយមិត្តភ័ក្តិអន្តរជាតិក្នុងបរិបទបច្ចុប្បន្ន”។

លើសពីនេះ អង្គប្រជុំបានពិភាក្សាអំពីវិធានការលើកកម្ពស់ការទូតសភា ដើម្បីរួមចំណែកដល់គោលដៅនៃការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ឧក្រិដ្ឋកម្មគ្រឿងញៀន និងការបង្កើនស្វ័យភាពក្នុងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណែត ដោយហេតុនោះ រួមចំណែកដល់ការពង្រឹងបរិយាកាសសន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងតំបន់៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បន្តជំរុញខ្លាំងការផ្សាយងារព័ត៌មាន ឃោសនាអំពីព្រំដែន ដែនដីជាតិ

បន្តជំរុញខ្លាំងការផ្សាយងារព័ត៌មាន ឃោសនាអំពីព្រំដែន ដែនដីជាតិ

ក្រោយរយៈពេល ៥ ខែបំផុសមក គណៈមេប្រយោគទទួលបានរូបថតប្រមាណ ១ ម៉ឺនសន្លឹករបស់អ្នកថតរូបចំនួន ១ ០០០ នាក់ មកពីខេត្ត ក្រុងទាំង ៦៣។

Top