• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

APEC ២០១៧៖ សារព័ត៌មានអន្តរជាតិបន្តលើកសរសើរជ័យជំនះខាងការទូត របស់វៀតណាម​


 ទិដ្ឋភាពនៃស្និសីទថ្នាក់ដឹកនាំកំពូល APEC នៅទីក្រុង Da Nang (រូបថត៖ TTXVN) 

បើទោះបីជាសប្ដាហ៍​ជាន់ខ្ពស់ APEC ២០១៧ បានបិទបញ្ច​ប់ហើយក្ដី ប៉ុន្តែ មជ្ឈដ្ឋានសារព័ត៌​មាន​និងអ្នក​ប្រាជ្ញ​អន្តរ​ជាតិ នៅ​បន្តលើកសរសើរកា​រងារត្រៀម រៀបចំក៏ដូច​ជា​តួនាទីនិ​ងឋានៈ​របស់​ប្រទេស​ម្ចាស់​ផ្ទះវៀត​ណាម​។

ទស្សនាវ​ដ្ដី The Diplomat បានចុះផ្សាយអត្ថបទដែល​វាយតំលៃថា វៀត​ ណាម​ជាថ្មីម្ដង​ទៀតបាន​បង្ហាញឲ្យ​ឃើញនូវ​សមត្ថភាព​ការទូតរបស់ខ្លួនក្នុងការ ធានាតុល្យភាពជាមួ​យមហាអំណាចពិភពលោកចំនួន​២គឺចិន​និងអាមេរិក​ដើម្បី ពង្រឹងផលប្រយោជន៍ជាតិ។ ​នាពេលកន្លងទៅ វៀតណាមបានចេញសេ​ចក្ដី​ថ្លែង ការណ៍​រួមចំនួន​២ជាមួយចិន​ផងនិង​អាមេរិកទៀតផង។

​ក្នុងពេលនោះ កាសែត News Strait ​Times របស់សឹង្ហបុរី នាថ្ងៃទី១៦​ ខែវិច្ឆិកា ឆ្នាំ២០១៧ បានចុះ​ផ្សាយអត្ថប​ទស្ដីពីបុព្វ​ហេតុផ្លាស់ប្ដូរថ្មី​នៅវៀតណាម របស់រដ្ឋមន្រ្តីពាណិជ្ជកម្ម​អន្តរជាតិ​និងឧស្សាហកម្មម៉ាឡេស៊ីលោក Mustapa Mohammed ដែលក្នុង នោះសង្កត់ធ្ងន់ថា​ ប្រទេសផ្សេងជាច្រើន ក្នុងនោះមានម៉ាឡេស៊ី​អាចរៀន​សូត្រ ពីវៀត​ណាម។ តាមអត្ថបទនេះថា បទ​ពិសោធន៍ប្រវត្តិសាស្ត្របានជួយវៀតណាម​ មានការ​ប្ដេជ្ញាចិត្ត​ដ៏ខ្លាំង​ក្លាដើម្បី​ការពារខឿន​ឯករាជ្យជាតិ ដោយការសំរេចប្រកប ​ដោយភាពល្អប្រសើរនូវការងារទាំ​ងអស់​ របស់ខ្លួន។ អត្ថបទនេះវា​យតំលៃថា វៀត ណាមជា​ខឿនសេដ្ឋកិច្ច​មួយក្នុង​ចំណោម​ខឿនសេ​ដ្ឋកិច្ច​មាន​កំណើន​លឿន​បំផុត​ក្នុង​អាស៊ាន​៕

 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម
 

សម្តេចតេជោ ហ៊ុន សែន និងលោកអគ្គលេខាបក្ស  តូ ឡឹម (To Lam) ដឹកនាំ ថ្នាក់ដឹកនាំបក្សជួបប្រជុំទ្វេភាគី

សម្តេចតេជោ ហ៊ុន សែន និងលោកអគ្គលេខាបក្ស តូ ឡឹម (To Lam) ដឹកនាំ ថ្នាក់ដឹកនាំបក្សជួបប្រជុំទ្វេភាគី

នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម បានដឹកនាំថ្នាក់ដឹកនាំបក្ស អញ្ជើញជួបប្រជុំទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អមដោយថ្នាក់ដឹកនាំបក្សជាច្រើនរូបផ្សេងទៀត។

Top