• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

AMM-​៥៦៖ កិច្ចខិតខំប្រឹងប្រែងនិងក្តីសង្ឈឹម​អំពីអាស៊ានមួយដែលជាចំណុចស្នូលនៃកំណើន

នារសៀលថ្ងៃទី ១១ ខែកក្កដា នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី បានប្រព្រឹត្តទៅសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី ៥៦ (AMM ៥៦) ដោយផ្តោតការពិភាក្សាលើដំណើរការកសាងសហគមន៍អាស៊ាន អនុវត្តចក្ខុវិស័យអាស៊ានស្តីពីមហាសមុទ្រឥណ្ឌូ-ប៉ាស៊ីហ្វិក ទំនាក់ទំនងកិច្ចការបរទេស និងនិម្មាបនកម្មតំបន់។ រដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son បានចូលរួមសម័យប្រជុំនេះ។
រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son ថតរូបជាមួយរដ្ឋមន្ត្រីការបរទេសអាស៊ាន ក្នុងកិច្ចប្រជុំនៅទីក្រុងហ្សាកាតា ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៣។ រូបថត៖ AFP/VNA

នៅទីនេះ បណ្ដារដ្ឋមន្ត្រីបានឯកភាពពង្រឹងថែមទៀតនូវសមត្ថភាពខ្លួនទីពឹងខ្លួននិងភាពបត់បែនរបស់អាស៊ានចំពោះរាល់ឱកាសនិងបញ្ហាប្រឈមសម្រាប់តំបន់។ សន្និសីទបានឯកភាពជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវចក្ខុវិស័យអាស៊ានស្តីពីមហាសមុទ្រឥណ្ឌូ-ប៉ាស៊ីហ្វិក លើកទឹកចិត្តដៃគូសហប្រតិបត្តិការជាក់ស្តែងជាមួយអាស៊ានលើវិស័យអាទិភាពអំពីការតភ្ជាប់កិច្ចសហប្រតិបត្តិការនាវាចរណ៍ ការអភិវឌ្ឍប្រកបដោយចីរភាពនិងសេដ្ឋកិច្ច ជួយឧបត្ថម្ភអាស៊ានក្នុងការកសាងសហគមន៍ រួមចំណែកដល់សន្តិភាព ស្ថិរភាពនិងវិបុលភាពក្នុងតំបន់។

ថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានលើកកម្ពស់ប្រពៃណីសន្ទនានិងកិច្ចសហប្រតិបត្តិការរបស់អាស៊ាន បង្កើនទំនុកទុកចិត្ត ជំនះពុះពារលើការខ្វែងគំនិត និងកសាងការស្រុះចិត្តគំនិតគ្នា។ រដ្ឋមន្រ្តី លោក Bui Thanh Son បានអះអាងជាថ្មីម្តងទៀត និងស្នើឱ្យដៃគូគោរពគោលជំហរនិងគោលការណ៍របស់អាស៊ានស្តីពីសមុទ្រខាងកើត។

តាមផែនការ នាព្រឹកថ្ងៃទី ១២ ខែកក្កដា បណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ាននឹងចូលរួមសម័យប្រជុំចង្អៀតរបស់ AMM-៥៦ ដោយផ្តោតការពិភាក្សាលើបញ្ហាអន្តរជាតិនិងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា៕

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top