• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

AIPA ៤១៖ ប្រទេសនានាវាយតម្លៃខ្ពស់ចំពោះការងារត្រៀមរៀបចំរបស់វៀតណាម


អគ្គលេខាធិការនៃក្រុមប្រឹក្សាអន្តរសភាអាស៊ាន (AIPA) លោកស្រី   Nguyen Tuong Van (រូបថត៖ TTXVN)
 

នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅទីក្រុងហ្សាកាតា ចំពោះមុខព្រឹត្តិការណ៍ដ៏សំខាន់នេះ លោកស្រី Nguyen Tuong Van បានឲ្យដឹងថា៖ ប្រធានបទសំខាន់នៃកិច្ចប្រជុំនៅឆ្នាំនេះគឺ “ការទូត សភាដើម្បីសហគមន៍អាស៊ានមួយប្រកបដោយភាពស្អិតរមួតនិងមានការឆ្លើយ តប” ដោយច្បាមជាប់នឹងប្រធានបទនៃឆ្នាំប្រធានអាស៊ាន។
 
យោងតាមអគ្គលេខាធិការនៃក្រុមប្រឹក្សាអន្តរសភាអាស៊ាន (AIPA) លោកស្រី   Nguyen Tuong Van ថា ការ ងារត្រៀមរៀបចំសម្រាប់មហា សន្និបាត AIPA លើកទី ៤១ ប្រកប ដោយវិជ្ជាជីវៈ និងការយកចិត្តទុក ដាក់ខ្ពស់ របស់រដ្ឋសភាវៀតណាម បានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងល្អនិងការជឿទុកចិត្តក្នុងដួងចិត្តរបស់មិត្តភក្តិអន្តរជាតិនិងក្នុងតំបន់។
 
នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ ងារសារព័ត៌មានវៀតណាមប្រចាំនៅទីក្រុងហ្សាកាតា ចំពោះមុខព្រឹត្តិការណ៍ដ៏សំខាន់នេះ លោកស្រី Nguyen Tuong Van បានឲ្យដឹងថា៖ ប្រធាន បទសំខាន់នៃកិច្ចប្រជុំនៅឆ្នាំនេះគឺ “ការ ទូតសភាដើម្បីសហគមន៍អាស៊ានមួយប្រកបដោយភាពស្អិតរមួតនិងមានការឆ្លើយតប” ដោយច្បាមជាប់នឹងប្រធានបទនៃឆ្នាំប្រធានអាស៊ាន  ដើម្បីបង្កើតការមូលមតិគ្នាខ្ពស់ក្នុងចំណោមប្រទេសសមាជិកនិងបន្តលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ ជាពិសេសគំនិតផ្តួចផ្តើមរបស់វៀតណាមដែលទទួលបានការគាំទ្រខ្ពស់ពីប្រទេសនានា។ នៅក្នុងមហាសន្និបាត AIPA លើកទី ៤១ បញ្ហាសំខាន់ៗជាច្រើនរបស់ AIPA នឹងត្រូវបានលើកមកពិភាក្សានិងចេញសេចក្តីសម្រេចចិត្ត។  យោងតាមលោកស្រី Nguyen Tuong Van មហាសន្និ បាតលើកទី ៤១ សង្ឃឹមថា នេះជាឱកាសមួយសម្រាប់សមា ជិកសភាអាស៊ានពិនិត្យឡើងវិញនូវសមិទ្ធិផលនិងបញ្ហាប្រឈមនានា ដើម្បីបង្រួបបង្រួមស្មារតីសាមគ្គីភាព កិច្ចសហប្រតិបត្តិការនិងការឯកភាពក្នុងពហុបែប ដើម្បីរួមគ្នាឆ្លើយតបនឹងបញ្ហាប្រឈមក្នុងតំបន់និងពិភពលោកនាពេលខាងមុខនេះ ក៏ដូចជា ចូលរួមចំណែកយ៉ាងសកម្មដល់ដំណើរការកសាងសហគមន៍អាស៊ានឲ្យកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top