• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ADSOM+៖ វៀតណាមបន្តអះអាងនូវគោលការណ៍ដោះស្រាយជម្លោះនិងការខ្វែងគំនិតគ្នានៅសមុទ្រខាងកើត

នេះជាការអះអាងរបស់លោកឧត្តមសេនីយឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម នៅកិច្ចប្រជុំមន្ត្រីការពារ ជាតិជាន់ខ្ពស់ អាស៊ានបូក (ADSOM+) ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៣ខែសីហា នៅ ប្រទេសឥណ្ឌូនេស៊ី។
កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ការពារជាតិអាស៊ានបូក (ADSOM+) នៅទីក្រុងហ្សាកាតា។ (រូបថត៖ VOV)

វៀតណាមប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍ដោះស្រាយជម្លោះ និងការខ្វែង គំនិតគ្នានៅសមុទ្រខាងកើត ដោយសន្តិវិធី ឈរលើមូលដ្ឋាននៃការគោរពឯករាជ្យ អធិបតេយ្យភាព និងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសនានា ការគោរពតាម ច្បាប់អន្តរជាតិដែលក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពី ច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២)។ នេះជាការអះអាងរបស់លោកឧត្តមសេនីយឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម នៅកិច្ចប្រជុំមន្ត្រីការពារ ជាតិជាន់ខ្ពស់ អាស៊ានបូក (ADSOM+) ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៣ខែសីហា នៅប្រទេសឥណ្ឌូនេស៊ី។

លោកឧត្តមសេនីយឯក Hoang Xuan Chien បានសង្កត់ធ្ងន់ថា សមុទ្រខាងកើត នៅតែមានការខ្វែងគំនិតគ្នាលើអធិបតេយ្យភាពដែនដី។ ទោះជាយ៉ាងណាក៏ដោយ វៀតណាមប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍ដោះស្រាយជម្លោះនិងការខ្វែងគំនិតគ្នា នៅសមុទ្រខាងកើតដោយសន្តិវិធី ឈរលើមូលដ្ឋាននៃការគោរពឯករាជ្យ អធិបតេយ្យ ភាព និងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសនានា ក៏ដូចជាការគោរពតាមច្បាប់ អន្តរជាតិផងដែរ។ វៀតណាមគាំទ្រចំពោះការអនុវត្តយ៉ាងពេញលេញ និងមានប្រសិទ្ធ ភាពនូវសេចក្តីថ្លែងការណ៍រួមស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ហើយឆាប់បញ្ចប់ការចរចា និងចុះហត្ថលេខាលើក្រមប្រតិបត្តិរបស់ភាគីនានា នៅសមុទ្រខាងកើត (COC) យ៉ាងជាក់ស្ដែង មានប្រសិទ្ធភាព និងស្របតាមច្បាប់អន្តរជាតិ។

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម លោក Hoang Xuan Chien បាន សង្កត់ធ្ងន់ថា សមាជិកអាស៊ាននិងដៃគូនានា ជានិច្ចកាលចង់មានកិច្ចសហប្រតិបត្តិការ ដើម្បីរួមគ្នាអភិវឌ្ឍន៍ កសាងសហគមន៍អាស៊ានឲ្យកាន់តែរឹងមាំ និងពង្រីកមជ្ឈភាព របស់អាស៊ាន។ ដូច្នេះ ប្រទេសនានាចាំបាច់ត្រូវបង្កើនការកសាងទំនុកចិត្ត សុច្ឆន្ទៈ រួមគ្នាឆ្លើយតបទៅនឹងបញ្ហាប្រឈមរួម រួមគ្នាកសាងនិម្មាបនកម្មតំបន់បើកចំហ ប្រកប ដោយតម្លាភាព បរិយាប័ន្ន និងគោរពច្បាប់អន្តរជាតិនិងការសន្យាតំបន់នានា; បន្តរួម ចំណែកយ៉ាងជាក់ស្ដែង និងមានប្រសិទ្ធភាពបន្ថែមទៀតដល់ការអភិវឌ្ឍរួមរបស់ អាស៊ាន ដើម្បីសន្តិភាព វិបុលភាព និងសន្តិសុខរួមនៃតំបន់និងពិភពលោក៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ទំនាក់ទំនងវៀតណាម-អៀរឡង់ឡើងកម្រិតថ្មីមួយ

ទំនាក់ទំនងវៀតណាម-អៀរឡង់ឡើងកម្រិតថ្មីមួយ

នាយប់ថ្ងៃទី ៣ ខែតុលា ម៉ោងក្នុងស្រុក អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹមនិងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញពីអាកាសយានដ្ឋាន Dublin រដ្ឋធានី Dublin បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅប្រទេសអៀរឡង់។

Top