• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ADFM-២១៖កិច្ចសហប្រតិបត្តិការដើម្បីសន្តិភាព សន្តិសុខនិងភាពធន់របស់អាស៊ាន

សន្និសីទមេបញ្ជាការកងទ័ពអាស៊ានលើកទី២១ (ACDFM-21) បានបើកជាផ្លូវការនាព្រឹកថ្ងៃទី៥ ខែកញ្ញា ក្នុងរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ។ គណៈប្រតិភូវៀតណាមដឹកនាំដោយឧត្តមសេនីយឯក Nguyen Tan Cuong អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាមនិងជាអនុរដ្ឋមន្ត្រីក្រសួងការពារជាតិបានចូលរួមសន្និសីទនេះ។

នៅក្នុងសន្និសីទ មេបញ្ជាការកងទ័ពនៃបណ្តាប្រទេសអាស៊ានបានអះអាងសារជាថ្មីអំពីចំណងមិត្តភាព និងសាមគ្គីភាពយូរអង្វែងរបស់ពួកគេ អភិវឌ្ឍន៍រួមគ្នាឆ្ពោះទៅរកការកសាងសហគមន៍អាស៊ាន រួមដៃគ្នាឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាប្រឈម និងសក្តានុពលដែលតំបន់កំពុងប្រឈមមុខ។ សន្និសីទក៏បានវាយតម្លៃលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសអាស៊ាន ហើយបានដាក់ចេញទិសដៅជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង ប្រកបដោយប្រសិទ្ធភាពនាពេលខាងមុខ។

ប្រមុខគណៈប្រតិភូនៃបណ្តាប្រទេសអាស៊ាន សម្តែងសាមគ្គីភាព និងមិត្តភាពនៅក្នុងសន្និសីទ។ រូបថត៖VNA

ថ្លែងមតិក្នុងសន្និសីទនេះ ឧត្តមសេនីយឯក Nguyen Tan Cuong អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានអះអាងថា វៀតណាមជានិច្ចកាលគាំទ្រឡាវក្នុងការបំពេញភារកិច្ចជាប្រធានអាស៊ានឆ្នាំ ២០២៤។ ឧត្តមសេនីយឯក Nguyen Tan Cuong បានអះអាងថា វៀតណាមជានិច្ចកាលប្រកាន់ខ្ជាប់នូវគោលការណ៍ដោះស្រាយវិវាទនិងការខ្វែងគំនិតគ្នាដោយសន្តិវិធី ឈរលើមូលដ្ឋានគោរពឯករាជ្យ អធិបតេយ្យភាព និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាជាតិនានា និងគោរពតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS 1982)។ វៀតណាមគាំទ្រការអនុវត្តពេញលេញនិងប្រកបដោយប្រសិទ្ធភាពនៃសេចក្តីថ្លែងការស្តីពីប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) បង្ហើយការចរចានិងចុះហត្ថលេខាលើក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព ជាមួយនឹងច្បាប់អន្តរជាតិ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានប្រារព្ធឡើងយ៉ាងឱឡារិកនូវពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ (២៤ វិច្ឆិកា ១៩៤៦ - ២៤ វិច្ឆិកា ២០២៦) ។

Top