• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឱកាសសហប្រតិបត្តិការជាច្រើនសម្រាប់សហគ្រាសវៀតណាម - រុស្ស៊ី


ឱកាសសហប្រតិបត្តិការជាច្រើនសម្រាប់សហគ្រាសវៀតណាម -  រុស្ស៊ី

នាព្រឹកថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០១៧ អញ្ជើញចូលរួមនិងថ្លែងមតិនៅក្នុងពិធីបើកសម្ពោធពិព័រណ៌ឧស្សាហកម្ម វៀតណាម -  រុស្ស៊ី លើកទី ២ “Expo – រុស្ស៊ី វៀតណាម ២០១៧“ នោះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Trinh Dinh Dung បានសម្ដែងក្ដីជឿជាក់ថា ពិព័រណ៌នេះគឺជាឱលកាសល្អសម្រាប់សហគ្រាសនៃប្រទេសទាំងពីរផ្លាស់ប្ដូរ ស្វែងរក​ឱកាសវិនិយោគ និងបង្កើតទំនាក់ទំនងដៃគូអាជីវកម្ម វិនិយោគ។ លោកបានអះអាងថា រុស្ស៊ីគឺជាទីផ្សារ​ទេសចរណ៍ធំបំផុតក្នុងបណ្ដាប្រទេសអឺរ៉ុបរបស់វៀតណាម ដោយមានជើងយន្តហោះពាណិជ្ជកម្មតភ្ជាប់រវាងប្រទេស​ទាំងពីរកាន់តែបានបើកទូលាយ។ រដ្ឋាភិបាលវៀតណាមនិងបង្កលក្ខណៈងាយស្រួលសម្រាប់​សហគមន៍​សហគ្រាស​រុស្ស៊ីអនុវត្តសកម្មភាពនាំចេញ នាំចូល និងតភ្ជាប់ការវិនិយោគ ធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាព​និងយូរអង្វែងនៅវៀតណាម។

ពិព័រណ៌ ឧស្សាហកម្ម វៀតណាម -  រុស្ស៊ី លើកទី ២ “Expo – រុស្ស៊ី វៀតណាម ២០១៧“ ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ ឆ្នាំ២០១៧ នៅទីក្រុងហាណូយ ដោយមានការចូលរួមរបស់សហគ្រាសរុស្ស៊ីចំនួន ១០០ លើវិស័យ ថាមពល គ្រឿងយន្ត ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងទូរគមនាគមន៍ជាដើម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top