• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឯកអគ្គរដ្ឋទូត ៤ រូបចូលរួមប្រកួតបាល់ទាត់អបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម

ឯកអគ្គរដ្ឋទូតញូវហ្សេឡែន កាណាដា ន័រវែស និងស្វ៊ីសបានចូលរួមប្រកួតបាល់ទាត់ជាមួយក្រុមបាល់ទាត់នារី​វៀតណាមនិងជូនពរចូលឆ្នាំថ្មី។

ឯកអគ្គរដ្ឋទូតទាំង៤រូបនេះបានមកដល់សហព័ន្ធកីឡាបាល់ទាត់វៀតណាមដើម្បីជូនពរឆ្នាំថ្មីដល់ក្រុមបាល់ទាត់នារីវៀតណាម និងគ្រូបង្វឹកលោក Mai Duc Trung។

ឯកអគ្គរដ្ឋទូតទាំង៤ចូលរួមប្រកួតបាល់ទាត់អបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម (រូបថ​ត​៖bao​​quocte.vn)

ឯកអគ្គរដ្ឋទូតទាំង៤បានកោតសរសើរចំពោះការដែលក្រុមបាល់ទាត់នារីវៀតណាមបានឈ្នះមេដាយមាសស៊ីហ្គេម ៣០ នៅប្រទេសថៃនៅចុងឆ្នាំ ២០១៩។ ពួកគេបានបញ្ជាក់ថា នារីវៀតណាមបានបង្ហាញឲ្យប្រទេសទាំងមូលឃើញច្បាស់ពួកគេមានគុណសម្បត្តិដូចបុរសដែរ ដោយបង្ហាញពីស្មារតីសាមគ្គី ការតស៊ូ ចំណង់ចំណូលចិត្តនិងមោទនភាពជាតិ៕

តាមកាសែតកងទ័ពប្រជាជនអនឡាញ

វៀតណាមស្វាគមន៍សេចក្តីថ្លែងការណ៍រួមរវាងកម្ពុជានិងថៃស្ដីពីការព្រមព្រៀងឈប់បាញ់

វៀតណាមស្វាគមន៍សេចក្តីថ្លែងការណ៍រួមរវាងកម្ពុជានិងថៃស្ដីពីការព្រមព្រៀងឈប់បាញ់

វៀតណាមជឿជាក់ថា ប្រទេសទាំងពីរនឹងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងដែលបានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍រួម បន្តការចរចាដើម្បីដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) សន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ព្រមទាំងឈរលើស្មារតីមិត្តភាព និងសាមគ្គីភាពអាស៊ាន ដើម្បីផលប្រយោជន៍ដ៏យូរអង្វែងរបស់ភាគីទាំងពីរនិងតំបន់ទាំងមូល។

Top