• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧស្សាហកម្មដឹកជញ្ចូនតាមផ្លូវសមុទ្រត្រូវរៀបចំល្អនូវផែនការកំពង់ផែសមុទ្រ

ផ្នែកដឹកជញ្ចូនត្រូវបង្កើតមូលដ្ឋានទិន្នន័យដ៏ធំមួយនៃសម្រាប់ផ្នែកទាំងមូលឲ្យបានឆាប់រហ័ស ដើម្បីឱ្យដំណើរការត្រួតពិនិត្យនិងអនុវត្តបែបបទរដ្ឋបាលនៅកំពង់ផែស្វ័យ ប្រវត្តិទាំងស្រុង។

ទីដ្ឋភាពនៃសន្នសីទ (រូបថតៈ Quang Toan/BNEWS/TTXVN )

អញ្ជើញថ្លែងនៅក្នុងសន្និសីទ ស្តីពីការអនុវត្តន៍ផែនការសកម្មភាព ឆ្នាំ២០១៩ នៃរនាយកដ្ឋានដឹកជញ្ចូនតាមផ្លូវ​សមុទ្រវៀតណាម ដែលបានប្រព្រឹត្តទៅនារសៀលថ្ងៃទី ២ ខែមករា ឆ្នាំ២០១៩ នៅទីក្រុងហាណូយនោះ រដ្ឋមន្ត្រីក្រសួង​គមនាគមន៍និងដឹកជញ្ជូនវៀតណាម លោក Nguyen Van The បានបញ្ជាក់ថា ឧស្សាហកម្មដឹកជញ្ចូនតាមផ្លូវសមុទ្រវៀតណាមជាផ្នែកមួយ មានសារៈសំខាន់ជាពិសេស នៅក្នុងវិស័យទាំងប្រាំរបស់ផ្នែកដឹកជញ្ជូន ពី​ព្រោះ​វៀតណាមជាប្រទេសមួយដែលមានទំនិញនាំចូលនិងនាំចេញច្រើន ស្រូបយកសមាមាត្រខ្ពស់។ ហើយទំ​និញ​ភាគ​ច្រើនត្រូវឆ្លងកាត់កំពង់ផែសមុទ្រដើម្បីចូលក្នុងទីផ្សារក្នុងស្រុក។ ហេតុដូច្នេះ សមិទ្ធិផលទាំងឡាយនៃឧស្សាហកម្មដឹកជញ្ចូននាពេលកន្លងទៅបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេស​ជាតិ។

រដ្ឋមន្ត្រី លោក Nguyen Van The បានចាត់ទុកថា ដើម្បីទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ពោលខាងលើគឺ ផ្នែកដឹកជញ្ចូនបានអនុវត្តល្អនូវបែបបទរដ្ឋបាលយ៉ាងខ្លាំងក្លាបំផុត ហើយខិតមកជិតជាមួយឧសហ្សាហកម្ម ៤.០​ ដែលកំពុងរីកសាយភាយផងដែរ។ លោករដ្ឋមន្ត្រីក៏បានស្នើឲ្យផ្នែកដឹកជញ្ចូនត្រូវបង្កើតមូលដ្ឋានទិន្នន័យដ៏ធំមួយនៃសម្រាប់ផ្នែកទាំងមូលឲ្យបានឆាប់រហ័ស ដើម្បីឱ្យដំណើរការត្រួតពិនិត្យនិងអនុវត្តបែបបទរដ្ឋបាលនៅកំពង់ផែស្វ័យប្រវត្តិទាំងស្រុង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top