• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រី Trinh Dinh Dung ជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីសាធារណរដ្ឋ Bashkortostan ( រុស្ស៊ី)


ឧបនាយករដ្ឋមន្ត្រី Trinh Dinh Dung ជួបសន្ទនា
ជាមួយនាយករដ្ឋមន្ត្រីសាធារណរដ្ឋ Bashkortostan ( រុស្ស៊ី)

នា​ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី លោក ​Trinh Dinh Dung បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រី រដ្ឋអំណាចសាធា​រណះរដ្ឋ  Bashkortostan  (រុស្ស៊ី) លោក R.Kh.Mardanov ដែលកំពុងមានដំណើរ​បំពេញទស្សនកិច្ចនៅវៀតណាម។ ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung ​បានសង្កត់ធ្ងន់​ថា​៖​ វៀត​ណាម​ជានិច្ចកាលគោរព និងផ្តល់អាទិភាពជំរុញកិច្ច​សហប្រតិបត្តិការជាមួយរុស្ស៊ីលើគ្រប់ជ្រុងជ្រោយ ជាពិសេស​គឺ​ក្នុងវិស័យ​នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការពារជាតិ សន្តិសុខ វិទ្យាសាស្ត្រ បច្ចេកវិទ្យា អប់រំ វប្បធម៌និងទេសចរណ៍។ ឧបនាយករដ្ឋមន្ត្រីបានអះអាងថា៖រដ្ឋាភិបាល និងស្ថាប័នមានសមត្ថកិច្ចវៀតណាមត្រៀមខ្លួនជាស្រេចបង្កលក្ខណះងាយស្រួលសំរាប់អង្គភាពអាជីវកម្មបរទេសដែលក្នុងនោះមានសហគ្រាស​មក​ពី​ ​Bashkortostan​។​

រីឯ នាយករដ្ឋមន្ត្រី រដ្ឋអំណាចសាធារណះរដ្ឋ  Bashkortostan  លោក R.Kh.Mardanov បានអះអាងថា៖ដំណើរទស្សនកិច្ចលើកនេះនឹងរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនិយាយរួម និងរវាង Bashkortostan​ ជាមួយបណ្ដាតំបន់នៅវៀតណាមនិយាយដោយឡែក៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top