ឧបនាយករដ្ឋមន្ត្រី Trinh Dinh Dung ជួបសន្ទនា
ជាមួយនាយករដ្ឋមន្ត្រីសាធារណរដ្ឋ Bashkortostan ( រុស្ស៊ី)
នាថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រី រដ្ឋអំណាចសាធារណះរដ្ឋ Bashkortostan (រុស្ស៊ី) លោក R.Kh.Mardanov ដែលកំពុងមានដំណើរបំពេញទស្សនកិច្ចនៅវៀតណាម។ ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung បានសង្កត់ធ្ងន់ថា៖ វៀតណាមជានិច្ចកាលគោរព និងផ្តល់អាទិភាពជំរុញកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ីលើគ្រប់ជ្រុងជ្រោយ ជាពិសេសគឺក្នុងវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការពារជាតិ សន្តិសុខ វិទ្យាសាស្ត្រ បច្ចេកវិទ្យា អប់រំ វប្បធម៌និងទេសចរណ៍។ ឧបនាយករដ្ឋមន្ត្រីបានអះអាងថា៖រដ្ឋាភិបាល និងស្ថាប័នមានសមត្ថកិច្ចវៀតណាមត្រៀមខ្លួនជាស្រេចបង្កលក្ខណះងាយស្រួលសំរាប់អង្គភាពអាជីវកម្មបរទេសដែលក្នុងនោះមានសហគ្រាសមកពី Bashkortostan។
រីឯ នាយករដ្ឋមន្ត្រី រដ្ឋអំណាចសាធារណះរដ្ឋ Bashkortostan លោក R.Kh.Mardanov បានអះអាងថា៖ដំណើរទស្សនកិច្ចលើកនេះនឹងរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនិយាយរួម និងរវាង Bashkortostan ជាមួយបណ្ដាតំបន់នៅវៀតណាមនិយាយដោយឡែក៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម