• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ Truong Hoa Binh បានចូលរួមមហាសន្និបាត​សមាគមសហគ្រិន​វ័យក្មេងវៀតណាមលើកទី 6​


ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក Truong Hoa Binh អញ្ជើញថ្លែងមតិក្នុងពិធី

 នាថ្ងៃទី២៨ ខែសីហា  ឆ្នាំ​២០១៨ នៅទីក្រុងហាណូយ សមាជិកការិយាល័យនយោបាយ ឧបនាយក​រដ្ឋមន្រ្តី​អចិន្ត្រៃយ៍​ លោក Truong  Hoa Binh និងលេខាទី១នៃមជ្ឈឹមសមាគម យុវជនកុម្មុយនីស្តហូជីមិញ​ ប្រធាន​​មជ្ឈឹម​​​សម្ព័ន្ធ​​យុវជនវៀតណាម លោក Le Quoc Pho​ng បានអញ្ជើញ​ចូលរួម​និងធ្វើជា​អធិបតី​នៃសន្និបាត​តំណាង​ទូទាំង​ប្រទេសនៃសមាគមសហគ្រិនវ័យក្មេង​វៀតណាមលើកទី៦ អាណ​ត្តិ២០១៨​-២០២១។
 
អញ្ជើញ​ថ្លែងមតិនៅក្នុងមហាសន្និបាតនេះ ឧបនាយករដ្ឋមន្រ្តីលោក Truong Hoa Binh បាន​កត់​សម្គាល់​និង​លើក​សរសើរចំពោះ​ជោគជ័យនិង​ការចូលរួ​មចំណែក​យ៉ាងធំ​ធេង​ក្នុងការអភិវឌ្ឍ​សេដ្ឋកិច្ច​ប្រទេស​ជាតិ​នាពេល​កន្លងទៅ ​លើកតម្កើងសមាគមយុវជនកុម្មុយនិស្តហូជីមិ​ញ សម្ព័ន្ធ​សមាគមយុវជន​វៀតណាម​ដែលបាន​កំណត់​ទិស​​ដៅ ជា​ក់ស្តែង ច្បាស់លាស់និងជួយឧបត្ថម្ភសមាគមស​ហគ្រិនវ័យក្មេងក្នុងកម្មវិធីស​កម្ម​​ភាព​។  ឧបនាយក​រដ្ឋមន្រ្តី​លោក Truong Hoa Binh បានស្នើថា៖ “សមាគមត្រូវមានការផ្លាស់ប្តូរទ្រង់ទ្រាយ រួមដំណើរជា​មួយ​សហគ្រិន​ឆ្លង​ផុតរាល់ការ​លំបាក​និង​បញ្ហាប្រឈ​ម​សំដៅដើរ​ឈាន​មុខ​លើស​មរភូមិ​សេដ្ឋកិច្ច​អភិវឌ្ឍន៍​សហគ្រាស​។ សហគ្រិនវ័យក្មេងត្រូវប្រកាន់យ៉ាងខ្ចាប់ខ្ជួននូវគោលការណ៍ណែនាំរបស់បក្ស គោលន​យោបាយ​ច្បាប់​របស់​រដ្ឋ។ បង្កើនសមត្ថភាពគ្រប់គ្រង  ដើរជួរមុខក្នុងការច្នៃ​ប្រឌិតនិងការប្រើប្រាស់បច្ចេកវិទ្យាថ្មី​។ លើសពីនេះ​ទៀត សហគ្រាស សហគ្រិនវ័យក្មេងត្រូវចូលរួមយ៉ាងសកម្មនៅក្នុងស​កម្មភាព​សន្ដិសុខសង្គម ដើម្បី​បំពេញ​នូវការ​តបស្នង​សងគុណផងដែរ​”។

នា​ពេលខាងមុខ ឧបនាយករដ្ឋមន្ត្រីមានបំណងចង់ឲ្យសមាគមបន្តធ្វើបានល្អនូវការប្រមូលផ្តុំ ការភ្ជាប់ ពង្រីក​ទ្រង់​ទ្រាយ និងពង្រីកនូវតួនាទីដែលជាទី​បង្អែកការ ពារសិទ្ធិ​និងផល​ប្រយោជន៍​ស្រប​ច្បាប់​របស់​អាជីវកម្ម​និង​សហគ្រិនវ័យក្មេង៕

 

តាម​ VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

ទិន្នន័យថ្មីបំផុតនៅឆ្នាំនេះពីនាយកដ្ឋានស្ថិតិអូស្ត្រាលី (ABS) បង្ហាញថា ចំនួនភ្ញៀវទេសចរអូស្ត្រាលីមកកាន់ប្រទេសវៀតណាមបានវ៉ាដាច់ យ៉ាងលើស លុបពីគោលដៅទេសចរណ៍អន្តរជាតិដ៏ពេញនិយមផ្សេងទៀត ដោយកើន ឡើង ៥៤% ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។

Top