• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាហ្សង់ទីនលើកតម្កើងលោកប្រធានហូជីមិញ

​ក្នុងឱកាស​រំលឹកខួបលើកទី 129 នៃទិវាកំណើតរបស់លោកប្រធានហូជីមិញ (១៩ ឧសភា ១៨៩០ -១៩ ឧសភា ២០១៩) វិទ្យាស្ថានវប្បធម៌អាហ្សង់ទិន - វៀត ណាម (ICAV) បានសហការជាមួយស្ថានទូតវៀតណាម ប្រារព្ធពិធី​ដ៏មហោ​ឡារិក​មួយ ដើម្បីលើកតម្កើងដល់អគ្គុទេសជាទី​គោរពរបស់ប្រជាជាតិវៀ​ត​ណាម នៅវិមាន​រូប​សំណាក​របស់​លោក​ប្រធានហូជីមិញ ​នៃរដ្ឋធានី Buenos Aires។

អញ្ជើញ​ថ្លែងក្នុងពិធីនេះ ប្រធាន ICAV លោកស្រី Poldi Sosa បានកោត​សរសើរ​ចំពោះការ​រួមចំណែក​ដ៏ធំធេង​របស់​លោក​ប្រធានហូជីមិញ សម្រាប់ការចាប់បដិសន្ធិសាធារណ រដ្ឋប្រជាធិបតេយ្យវៀត​ណាម និង​ឥឡូវនេះ​ជាសាធារណរដ្ឋ​សង្គមនិយម​វៀតណាម។ លោកស្រី Poldi Sosa បានអះអាងថា លោកប្រធានហូជី​មិញ​គឺជា​គំរូដ៏​ភ្លឺចិញ្ចា​ចមួ​យនៃភាពស្នេហាជាតិ ដែលជាកម្លាំងចលករដ៏អស្ចារ្យសម្រាប់​ការតស៊ូរបស់​ប្រជាជន​ដែល​ត្រូវបាន​គេជិះជាន់លើពិភពលោក​ ដើម្បីសន្តិភាពនិងយុត្តិធម៌​សង្គម​។

ចំណែក​ឯ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាហ្សង់ទីន លោក Dang Xuan Dung បានអះអាងថា លោក​ប្រធាន​ហូជីមិញ​មិន​គ្រាន់តែជាវីរបុរសជាតិប៉ុណ្ណោះទេ ថែមទាំងជាយុទ្ធជនកុម្មុយនិស្តអន្តរជាតិគំរូ ជាមិត្តជិតស្និទ្ធ​របស់​បណ្តា​ប្រទេស​ជាតិ ដែលកំពុងប្រយុទ្ធប្រឆាំងដើម្បីសន្តិភាព ឯករាជ្យជាតិ លទ្ធិប្រជាធិបតេយ្យ​និង​វឌ្ឍន​ភាព​សង្គម​នៅជុំវិ​ញពិភពលោកទៀតផង។ ប្រជាជ​នវៀតណាម​កំពុងខិត​ខំប្រឹង​ប្រែង​អនុវត្តន៍​មរតក៌​សាសន៍​របស់​លោក​ប្រធាន​ហូជីមិញដើម្បីនាំ ប្រទេសវៀតណាម បន្តអភិវឌ្ឍប្រកបដោ​យភាពសម្បូរធូរធា ​យុត្តិធម៌ ប្រជាធិបតេយ្យនិ​ង​អរិ្យយធម៌៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

អង្គការសហប្រជាជាតិព្រមានពីវិបត្តិអាកាសធាតុគំរាមកំហែងសិទ្ធិមនុស្ស

អង្គការសហប្រជាជាតិព្រមានពីវិបត្តិអាកាសធាតុគំរាមកំហែងសិទ្ធិមនុស្ស

វិបត្តិអាកាសធាតុកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិមនុស្សជាមូលដ្ឋាន ជាពិសេសសិទ្ធិរស់រានមានជីវិត នៅក្នុងបរិបទនៃទ្វីបអឺរ៉ុបខាងត្បូង ដែលទទួលរងពីរលកកំដៅខ្លាំង។

Top